បន្ទាប់ពី បាត់បង់ កៅអី ទៅប្រកួត វគ្គផ្តាច់ព្រ័ត្រ Capital One Cup ដោយសារក្រុម Sunderland រួចមក យើងបាន លេចលឺដំណឹង ច្បាស់ការ មួយថាក្រុម Manchester United ទិញបាន កីឡាករថ្មី មួយទៀត ហើយ ។
បើតាមប្រភព ព័ត៌មាន ក្រុមបិសាច ក្រហម Manchester United បានយល់ព្រម និងតំលៃ ក្នុងការផ្ទេរ កីឡាករ Juan Mata ពីក្រុម Chelsea ក្នុងតំលៃ ៣៧ លានផោន ។ Juan Mata ត្រូវបានគេ ដឹងថា នឹង ចូលពិនិត្យ រាងកាយ នៅក្នុងរយៈពេល ២៤ ម៉ោងទៀត ហើយនឹងក្លាយ ជាកីឡាករ បិសាចក្រហម ជាផ្លូវការ ។ Juan Mata កីឡាករ អេស្ប៉ាញ វ័យ ២៥ ឆ្នាំត្រូវបាន Chelsea ទិញមកពី Valencia ក្នុងតំលៃ ២៣,៥ លានផោន ។ ប្រសិនបើ ការធ្វើតេស្ត៍ សុខភាព បានជោគជ័យ Juan Mata នឹងលេងអោយក្រុម Manchester United នៅថ្ងៃអង្គារ ជាមួយនិង ក្រុម Cardiff ខាងមុខនេះហើយ។
ជាមួយ និងការចាញ់ ជាញឹកញាប់ របស់ក្រុម Manchester United ធ្វើអោយខ្លួន ឃ្លាតឆ្ងាយពី លំដាប់ លេខ ៤ រហូតដល់ទៅ ៦ ពិន្ទុហើយ កំពុងតែ ប្រឈមមុខ និងការបាត់បង់ កៅអី Champion League នៅឆ្នាំក្រោយ ។ Juan Mata ត្រូវបានគេ រពឹងទុកថា នឹងអាចជួយ ក្រុម Manchester United ស្តារមុខ មាត់ឡើងវិញបាន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail