អ៊ីស្រាអែល បានបង្ហើបពីគម្រោងយន្ដហោះគ្មានអ្នកបើកបរ (UAV) ដំបូងរបស់ខ្លួន ដោយ
បានអនុញ្ញាតអោយក្រុមអ្នកយកព័ត៌មានថតរូបនៅឯឃ្លាំងទុកយន្ដហោះ Heron UAV ៦
គ្រឿងនៅក្នុងមូលដ្ឋានទ័ពអាកាស ក្បែររដ្ឋធានី។
យន្ដហោះគ្មានអ្នកបើកបរ Heron មួយគ្រឿង ដែលត្រូវបានផលិតឡើងនៅឯមូលដ្ឋានទ័ព
អាកាស Palmachim ភាគខាងត្បូងតំបន់ Tel Aviv នៃប្រទេស អ៊ីស្រាអែល កាលពីថ្ងៃទី ៥
ធ្នូរ។
យន្ដហោះ Heron នេះ អាចហោះបានក្នុងរយៈកំពស់ ៩១០០ម៉ែត្រ និងហោះក្នុងរយៈពេល
៤៥ម៉ោងនៅលើអាកាស។
ក្រុមអ្នកផលិតយន្ដហោះ Heron ក៏បានអោយដឹងដែរថា យន្ដហោះនេះអាចតាមដានគោល
ដៅផ្សេងៗគ្នាចំនួន ៦ក្នុងពេលតែមួយ។
Heron ត្រូវបានរចនា និងច្នៃឡើងដោយអង្គភាពអាវកាស អ៊ីស្រាអែល។
ប្រព័ន្ធយន្ដហោះគ្មានអ្នកបើកបរ Heron នេះ ត្រូវបានគេអោយដឹងថា មានតម្លៃប្រមាណជា
៥០លានដុល្លារអាមេរិក។
អ្នកនាំពាក្យនៃកងទ័ពអាកាស អ៊ីស្រាអែល កំពុងឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកយក
ព័ត៌មាន ដោយបែរខ្នងដាក់កាមេរ៉ា ព្រោះបារម្ភពីសុវត្ថិភាព។
Heron អាចបំពាក់ប្រព័ន្ធម៉ាស៊ីន សែនស៊ើរ និងរ៉ាដា មួយចំនួន ដែលមានទម្ងន់សរុបឡើង
ដល់ ២៥០គីឡូក្រាម។
យន្ដហោះនេះអាចស្វែងរកគោលដៅ និងអាចបញ្ជាកាណុងកាំភ្លើងផងដែរ។
ប្រទេសមួយចំនួនដូចជា សឹង្ហបូរី ឥណ្ឌា និង ទួរគីជាដើម កំពុងធ្វើការអភិវឍ្ឍ ឬបង្កើនចំនួន
នៃយន្ដហោះប្រភេទ Heron នេះ។ ចំណែកប្រទេស បារាំងវិញ ក៏កំពុងអភិវឍ្ឍកំណែថ្មីរបស់
យន្ដហោះ Heron ដែលមានឈ្មោះថា Eagle ឬ Harfang ។ កាលពីឆ្នាំ ២០០៨ ប្រទេសកាណា
ដា ក៏បានប្រកាសពីគម្រោងខ្ចីយន្ដហោះ Heron របស់ អ៊ីស្រាអែល ដើម្បីប្រើប្រាស់នៅក្នុង
ប្រទេស Afghanistan ចាប់ពីឆ្នាំ ២០០៩ ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Xinhua