CamNews

ពិព័រណ៍អាកាសចរណ៍ Farnborough បើកសម្ភោធ នៅអង់គ្លេស

ពិព័រណ៍អាកាសចរណ៍អន្ដរជាតិ Farnborough គឺជាការតាំងបង្ហាញផលិតផល និងបច្ចេកវិទ្យា
អាកាសចរណ៍ខ្នាតអន្ដរជាតិមួយ ត្រូវបានបើកសម្ពោធនៅប្រទេសអង់គ្លេស កាលពីម្សិលមិញ។

ពិព័រណ៍អាកាសចរណ៍អន្ដរជាតិ Farnborough International Airshow ត្រូវបានប្រារព្ធធ្វើឡើងមួយ
ដង ក្នុងរយៈពេល ២ឆ្នាំ នៅ Hampshire ប្រទេសអង់គ្លេស។ ពិព័រណ៍ Farnborough នេះ បានទាក់
ទាញអ្នកចូលរួមទស្សនាយន្ដហោះថ្មីៗ និងការហោះហើរដ៏គួរអោយចាប់អារម្មណ៍ បានយ៉ាងច្រើន
កុះករ។

ពិព័រណ៍អាកាសចរណ៍អន្ដរជាតិ Farnborough ត្រូវបានគេបង្កើតឡើង ដើម្បីប្រមូលផ្ដុំ បង្ហាញនូវ
ផលិតផលផ្នែកអាកាសចរណ៍ របស់ក្រុមហ៊ុនស៊ីវិល និងយោធា មកពីប្រទេសនានា ជុំវិញពិភព
លោក។

ព្រឹតិការណ៍ដ៏អស្ចារ្យនេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ៩ ដល់ ១៥ ខែកាក្កដា ដែលមានក្រុមហ៊ុន
ជាតិ និងអន្ដរជាតិ ក្នុងវិស័យអាកាសចរណ៍ អវកាស ការពារជាតិ និងសន្ដិសុខ ប្រមាណជា ១,៤០០ បានចូលរួម។ ក្នុងឱកាសនេះ នាយករដ្ឋមន្ដ្រីអង់គ្លេស លោក David Cameron ក៏មានវត្តមាននៅក្នុង
ថ្ងៃដំបូង នៃពិធីនេះ ផងដែរ៕

នាយករដ្ឋមន្ដ្រីអង់គ្លេស លោក David Cameron (ឆ្វេង)

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT

 

 


Tags: plane England show