ក្រុមអ្នកវិទ្យាសាស្ដ្រអាឡឺម៉ង់ ទើបរកឃើញប្រព័ន្ធពិភពមួយដែលមានរចនាសម្ព័ន្ធស្រដៀង
នឹងប្រព័ន្ធព្រះអាទិត្យ ដោយមានបណ្ដាភពថ្មនៅខាងក្នុង និងភពដែលមានឧស្ម័ននៅខាង
ក្រៅ។
National Geographic បានចេញផ្សាយថា ក្រុមអ្នកវិទ្យាសាស្ដ្រនៅមហាវិទ្យាល័យ Gottingen បាន
រកឃើញ GJ676A (ឈ្មោះរបស់ប្រព័ន្ធភពខាងលើ)។ GJ676A មានភពថ្មចំនួនព ២ នៅក្បែរផ្កាយ
មេ និងភពមានឧស្ម័នចំនួនព ២ នៅឆ្ងាយជាងនេះបន្ដិច។ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង មាន
ភពថ្មចំនួន ៤នៅក្បែរព្រះអាទិត្យ ជាងភពដែលមានឧស្ម័ន បួនផ្សេងទៀត។ ប៉ុន្ដែ GJ676A មានទំហំ
ធំជាង បើធៀបនឹងប្រព័ន្ធព្រះអាទិត្យ។ ភពដែលតូចបំផុតនៅក្នុងប្រព័ន្ធ GJ676A គឺមានទំហំធំជាង
ផែនដីដល់ទៅ ៤ដង។
តារាវិថីរបស់ភពក្នុងប្រព័ន្ធ GJ676A នេះក៏ជាមូលហេតុដែលនាំអោយអ្នកវិទ្យាសាស្ដ្រហៅវាថា ជា
"កូនភ្លោះរបស់ប្រព័ន្ធព្រះអាទិត្យ" ដោយសារតែវាស្រដៀងនឹងប្រព័ន្ធព្រះអាទិត្យ។
គួរំឭកថា ថ្មីនេះ ក្រុមអ្នកវិទ្យាសាស្ដ្រ ក៏បានរកឃើញប្រព័ន្ធនៃភពជាច្រើនផ្សេងៗគ្នា ដូចជា ប្រព័ន្ធ
HD10180(ឈ្មោះរបស់ប្រព័ន្ធនៃភពមួយ) ដែលមានភពចំនួន ៩ វិលជុំវិញផ្កាយមេមួយរបស់វា។
នេះគឺជាប្រព័ន្ធមួយដែលមានភពច្រើនបំផុត ដែលមនុស្សធ្លាប់បានរកឃើញពីមុនមក។
ប៉ុន្ដែ HD10180 មានតែភពដែលមានឧស្ម័ន និងស្ថិតនៅក្បែរផ្កាយមេ។ ផ្ទុយទៅវិញ GJ676A មាន
ទាំងភពថ្ម និងភពមានឧស្ម័ន។
លោក Guillem Anglada Escude អ្នកស្រាវជ្រាវ និងជាសាស្ដ្រាចារ្យនៅសាកលវិទ្យាល័យ Gottingen
បានថ្លែងថា ៖ "ភពមានឧស្ម័នមួយរបស់ GJ676A វិលជុំវិញផ្កាយមេរបស់វា មួយជុំ ស្មើនឹង ៤,០០០
ថ្ងៃ"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE