ព័ត៌មានអន្តរជាតិ ៖ លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បាននិយាយថា លោកនឹង មិនមានភាព ស្ទាក់ស្ទើរ ក្នុងការចាត់វិធានការ ប្រឆាំង នឹងរដ្ឋអ៊ីស្លាម (IS) ពួកសកម្មប្រយុទ្ធដែលកំពុង តែមាន វត្តមាន នៅក្នុងប្រទេសស៊ីរី ក៏ដូចជា នៅក្នុង ប្រទេសអ៊ីរ៉ាក់ នោះទេ នេះបើយោងតាមការដក ស្រង់សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន ល្បីបរទេស ប៊ីប៊ីស៊ី ។
នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ជាតិ លើកពីយុទ្ធសាស្រ្តរបស់ខ្លួន ប្រឆាំង ទៅនឹងក្រុម ឧទ្ទាមរដ្ឋអ៊ី ស្លាមជ្រុលនិយម លោក អូប៉ាម៉ា បានអះអាង យ៉ាងច្បាស់អោយដឹងថា រាល់ ក្រុមណា ដែលមានការ គម្រាមគំហេង ដល់សហរដ្ឋអាមេរិក នោះពួកគេ ពិតជាមិនមាន កន្លែង សុខ សុវត្ថិភាពនោះទេ ពោល រស់នៅស្ថិតក្នុងស្ថានភាព ហានិភ័យ ។
បន្ថែមពីលើនេះ លោក បារ៉ាក់ អូបាម៉ា ក៏បានប្រកាសក្តែងៗ អោយដឹងថាក្រុមយោធាសហរដ្ឋអាមេរិក ទាំង ៤៧៥ នាក់បន្ថែមទៀត នឹងត្រូវបញ្ជូនទៅកាន់ ប្រទេស អ៊ីរ៉ាក់ ក៏ប៉ុន្តែ ពួកគេ មិន ចូលដៃក្នុងការ វាយប្រហារណាមួយនោះទេ ។ គួរបញ្ជាក់ថា ក្រុមឧទ្ទាម រដ្ឋអ៊ីស្លាម IS ដ៏សកម្មមួយក្រុមនេះ បាននឹង កំពុងតែមានវត្តមាន និងគ្រប់គ្រង តំបន់មួយចំនួន នៅក្នុងប្រទេស ស៊ីរី ក៏ដូចជា ប្រទេស អ៊ីរ៉ាក់ ។
គួររំឭកថា សមាជិកក្រុមសកម្មប្រយុទ្ធមួយនេះ បានទទួលនូវភាពល្បីល្បាញជាខ្លាំងលើសកលលោក តាមរយៈ ភាពឃោរឃៅ របស់ខ្លួន ពោល បានសម្លាប់កាត់ក្បាល សត្រូវរបស់ខ្លួនដែលជាអ្នកកាសែត សហរដ្ឋអាមេរិក កាលពីពេលកន្លងទៅនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី