ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីម៉ែល កាលពីពេលកន្លងទៅនេះបាន
គូសបញ្ជាក់អោយដឹងថា កសិករដាំកញ្ឆាវ័យក្មេង ២ រូបជាលទ្ធផល ត្រូវបានចាប់ឃាត់ខ្លួន
និងផ្តន្ទាទោសទៅតាមផ្លូវច្បាប់ហើយ បន្ទាប់ពីគេបានចាប់ជំរិតក្មេងស្រីវ័យ១៥ ឆ្នាំម្នាក់កាល
ពីខែមេសាកន្លងទៅ បង្ខាំងទុកធ្វើជាទាសករផ្លូវភេទ។
គួររំឭកផងដែរថា បុរសដែលជាជនជាប់ចោទពីររូបនោះ មានឈ្មោះថា Ryan Balletto វ័យ
៣០ ឆ្នាំ និងលោក Patrick Pearmain វ័យ ២៥ ឆ្នាំ ។ លើសពីនេះ ប្រភពសារព័ត៌មាន
ដដែល បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា មូលហេតុដែលនាំអោយមន្រ្តីជំនាញ
ឈានទៅដល់ការចាប់ឃាត់ខ្លូន ពួកគេទាំងពីរនាក់បាននោះ ក៏ព្រោះតែក្មេងស្រីតូច ដែល
ត្រូវជាទាសករផ្លូវភេទម្នាក់នោះ ទូរស័ព្ទប្តឹងក្រុមមន្រ្តីប៉ូលីស។
គួរបញ្ជាក់ផងដែរថា ក្មេងស្រីតូចវ័យ ១៥ ឆ្នាំរូបនេះ ត្រូវបានបាត់ខ្លួន ក្រោយពីមានការចាប់
ជំរិតពីសំណាក់ក្រុមឧក្រិដ្ឋជនមិនស្គាល់មុខ កាលពីដើមខែមេសាកន្លងទៅ នៅឯក្រុង Los
Angeles សហរដ្ឋអាមេរិក។
អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថាបន្ទាប់ពីបានចេញយុទ្ធនាការពីសំណាក់ក្រុមមន្រ្តីប៉ូលីស
ជំនាញមកពីក្រុងមួយនេះ ឧក្រិដ្ឋជនទាំងពីរនាក់ក៏ត្រូវបានចាប់ឃាត់ខ្លួន ដែលមានពេល
មួយនោះ ក្រុមមន្រ្តីប៉ូលីសមានភាពស្រឡាំងកាំងជាខ្លាំង ក៏ព្រោះតែបានរកឃើញនូវសព្វា
វុធដែលមានចំនួនច្រើនមែនទែន ក្នុងទំព័រប្រវត្តិសាស្រ្តប៉ុន្មានឆ្នាំចុងក្រោយនេះដោយបាន
ធ្វើការរឹបអូស និងយកទៅរក្សាទុកនៅការិយាល័យស្នងការប៉ូលីស៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ដេលីម៉ែល