ព័ត៌មានអន្តរជាតិ ៖ សិស្ស និស្សិត របស់ប្រទេស ឥណ្ឌា ច្រើនជាង ២០ នាក់ រួមទាំងអ្នកសម្រប សម្រួលរបស់ពួកគេ ត្រូវបានកម្លាំងទឹក ដ៏ខ្លាំងក្លា បក់បោកនាំខ្លួនយកទៅបាត់ បន្ទាប់ពី ទំនប់ទឹក មួយកន្លែង នាវិនាទីមួយនោះ ទ្វារផ្លូវទឹក បានបើកឡើ ង មួយរំពេច ដោយពុំបានផ្តល់ជាសញ្ញាប្រ កាសអាសន្នអ្វីនោះទេ នេះបើយោងតាមការដកស្រង់ អត្ថបទ ផ្សាយ ពីគេហទំព័រ សារព័ត៌មានបរ ទេស ស៊ីអិនអិន ។
បន្ថែមពីលើនេះ អ្នកនាំពាក្យ តំណាងអោយ ស្នងការប៉ូលីស ប្រចាំតំបន់កើតហេតុ លោក Kuldeep Singh Rana អោយដឹងថា មកទល់នឹងពេលបច្ចុប្បន្នភាព ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាក សពមនុស្សទើបតែ ៣ នាក់នោះទេ ខណៈ ផ្លូវទឹកនៃទឹកទន្លេមួយនេះ ហូរខ្លាំងពេក ស្របពេលដែល គ្រោះថ្នាក់មួយនេះ បានកើតមានឡើង នៅក្នុងស្រុក Mandi រដ្ឋ Himachal Pradesh ភាគខាងជើង ប្រទេស ឥណ្ឌា ។
គួរបញ្ជាក់ថា កាលពីអំឡុងថ្ងៃ ច័ន្ទ កន្លងទៅនេះ ក្រុមនាវិក មុជទឹកសង្គ្រោះបន្ទាន់ បានទៅដល់ កន្លែងកើតហេតុ ដើម្បី ធ្វើការចេញជួយសង្គ្រោះ និងរុករក ក្រុមមនុស្ស ដែលជាសិស្ស និស្សិតកំពុង តែបន្តបាត់ខ្លួន ខណៈជ្រលងភ្នំ ដែល ជាផ្លូវទឹក ទឹកទំនប់ ហូរធ្លាក់ចុះ ទៅនោះ ជាបញ្ហាប្រឈមជា ខ្លាំង ។
សេចក្តីរាយការណ៍ បញ្ជាក់បានថា ករណីគ្រោះ ថ្នាក់ លើកនេះ បានកើតឡើង កាលពីថ្ងៃអាទិត្យ ម៉ោង ៦ និង ៣០ នាទី ម៉ោង ក្នុងស្រុក ប្រទេស ឥណ្ឌា ពោល នៅពេលដែលក្រុម សិស្ស និស្សិត ជំនាញខាង វិស្វកម្ម ខាងលើ ក៏កំពុង តែ ធ្វើការសិក្សា ស្រាវជ្រាវ ដោយ មាន ការថតរូប នៅតាម បណ្តោយទន្លេ Beas ខណៈភ្លាមៗនោះ ទឹកបានហូរចាកចេញ យ៉ាងគំហុក ពីវារីអគ្គីសនី ក្នុងស្រុក ខាងលើ នេះបើតាមការអោយដឹង ពីមន្រ្តី ប៉ូលីស ក្នុងតំបន់ ។
ជាក់ស្តែង បើតាមការអះអាង ការបើក ទ្វារទំនប់ទឹក ពុំមានការបញ្ជាក់ពីការប្រកាស អាសន្នអ្វីនោះ ទេ ស្របពេលដែល ករណីមួយនេះ ស្ថិតនៅក្រោមការតាមដាន ស៊ើបអង្កេត នៅឡើយ ។ គួររំឭក ថា ប្រជាពលរដ្ឋ នៅក្នុងតំបន់ បានផ្អើល នាំគ្នា ផ្ទុះនូវការតវ៉ា ក្រោយពីមានគ្រោះថ្នាក់ មួយនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន