ព័ត៌មានអន្តរជាតិ ៖ យោងតាម ប្រភពពីសារព័ត៌មាន អាម៉េរិកនៅថ្ងៃសុក្រនេះបានឲ្យដឹងថា យន្ដហោះ ធុនតូចមួយគ្រឿង របស់ ក្រុមហ៊ុន អាម៉េរិក បានបាត់ខ្លួន នៅក្នុងសាធារណរដ្ឋដូមីនីក ជាមួយនឹងអ្នក ដំណើរចំនួន ២នាក់នៅលើនោះ ។
ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៤ នេះឲ្យដឹងថា យន្ដហោះ ធុនតូច មួយ គ្រឿងនេះ បានចេញដំណើរពីរដ្ឋធានី សាន់តូ ដូមីងហ្គោ កាលពីយប់ ថ្ងៃពុធ ធ្វើដំណើរ ឆ្ពោះ ទៅកាន់ តំបន់ ពួនតា កាណា ដែល ទិសដៅទេសចរណ៍មួយដ៏ពេញនិយម ហើយមានចម្ងាយ ២០៥ គីឡូម៉ែត្រ ពីភាគខាងកើតរដ្ឋធានី ។
វិទ្យាស្ថានអាកាសចរណ៍ ដូមីនីក ហៅកាត់ថា IDAC បានបញ្ជាក់ ថា នៅម៉ោង ១០ និង៤២ នាទី យន្ដ ហោះធុនតូចម៉ាស៊ីន២ បានចេញដំណើរពីព្រលានយន្ដហោះ អន្ដរជាតិ ឡាសអាម៉េរីកា ប៉ុន្ដែ មិនបាន ទៅដល់គោលដៅរបស់ខ្លួនទេ។ ខណៈពេលនេះភ្នាក់ងារបច្ចេកទេស និង ក្រុម អ្នក ជំនាញអន្ដរជាតិ កំពុងដាក់ការស៊ើបអង្កេតលើគ្រោះថ្នាក់នេះកើតមានឡើងនេះ ។
ប្រភពពីសេចក្ដីរាយការណ៍ បានឲ្យ ដឹងថា អ្នកបាត់ខ្លួនទាំង២នាក់ នៅមិនទាន់អាចកំណត់អត្ត សញ្ញា ណ នៅឡើយទេថា តើពួកគេជាជនជាតិអ្វី និងឈ្មោះអ្វីនោះ ដោយយន្ដហោះ ធន់តូចនេះ បានបាត់ខ្លួន ចេញពីរ៉ាដា ១០នាទីបន្ទាប់ពីចេញដំណើរ ៕
ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ