CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមឧទ្ទាម បើកការវាយប្រហារ បំផ្ទុះគ្រាប់បែក និងសម្លាប់រង្គាល ទៅលើរាជវាំង ប្រធានាធិបតី

ព័ត៌មានអន្តរជាតិ ៖ ខ្មាន់កាំភ្លើង ពួកតាលីបង់ បានបើកការវាយប្រហារទៅលើព្រះបរមរាជ
វាំងប្រធានាធិបតី និងអគារដទៃទៀត នៅក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន នេះ
បើតាមការដកស្រង់អត្ថបទផ្សាយ ​​  ពីគេហទំព័រសារព័ត៌មានបរទេស ​ស្កាយ  ដែលទើបតែ
បានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

ការវាយប្រហារលើកនេះ ត្រូវបានធ្វើឡើងភាគកណ្តាលស្រុក Shash Darak នាវេលាម៉ោង
៦ និង ៣០   នាទីព្រឹក  ( ម៉ោងក្នុងស្រុក ប្រទេស អាហ្វហ្គានីស្ថាន )   ក្នុងនោះ ទីស្នាក់ការ
កណ្តាល CIA ប្រចាំនៅប្រទេសនេះ ក៏ជាគោលដៅក្នុងការវាយប្រហារផងដែរ។

លើសពីនេះ បើយោងតាមសម្តីមន្រី្តផ្លូវការអោយដឹងថា ក្នុងយុទ្ធនាការបាញ់ប្រឆាំងតទល់
ជាមួយនឹងក្រុមឧទ្ទាមតាលីបង់  ក្រុមសន្តិសុខអាហ្វហ្គានីស្ថាន  ២  រូប ត្រូវបានស្លាប់បាត់
បង់ជីវិត   ស្របពេលដែលសមាជិក  ដែលមកពីក្រុមពួកឧទ្ទាម  ៥ នាក់  ក៏បានស្លាប់ដូច
គ្នាផងដែរ។

ការវាយប្រហារបានចាប់ផ្តើម ចេញពីច្រកទ្វារខាងកើត  ខណៈពេលដែលក្រុមអ្នកកាសែត
បានមកប្រមូលផ្តុំគ្នា   ចេញមកយកព័ត៌មានស្តីពីការធ្វើសន្និសិទថ្មី  របស់លោកប្រធានាធិ
បតី Hamid Karzai។

ដោយឡែក មកទល់នឹងពេលនេះ  មិនទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់នៅឡើយទេ
ថាតើ លោកប្រធានាធិបតី Hamid Karzai ស្ថិតនៅខាងក្នុងនៃសំណង់អាគាររាជវាំងនោះឬ
ក៏អត់? ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: international news strange news unbelievable news pic