CamNews

ព័ត៌មានអន្តរជាតិ 

FBI ចាប់ឃាត់ខ្លួន បុរស ២ នាក់ ពាក់ព័ន្ធ ចង់សហការ ជាមួយនឹង IS

ព័ត៌មានអន្តរជាតិ ៖​ FBI បានឃាត់ខ្លួន បុរស ២ នាក់ នៅភាគខាងត្បូងរដ្ឋ California ម្នាក់ នៅឯអាកា សយានដ្ឋានអន្តរជាតិ Los Angeles International Airport ពាក់ព័ន្ធនឹងការសង្ស័យ ធ្វើដំណើរទៅក្រៅ ប្រទេស ទៅចូលរួមក្រុមសកម្មប្រយុទ្ធរដ្ឋ អ៊ីស្លាម ជ្រុលនិយម Islamic State ។

សារព័ត៌មាន NBC ដកស្រង់សម្តីមន្រ្តីអនុម័ត ច្បាប់ សុំមិនបញ្ចេញ​​   ឈ្មោះ អោយដឹងថា ជនសង្ស័យ ទាំងពីរនាក់ ពុំមាន អាវុធនៅជាប់នឹងខ្លួននោះទេ ហើយក៏ពុំធ្លាប់ដែលបង្ហោះ  សារ ជាក់ស្តែងណាមួយ គម្រាមគំហែង ដល់សាធារណៈជនដូចគ្នាដែរ ។ ប្រភពបន្តអោយដឹងថា ខណៈជនសង្ស័យម្នាក់ ចាប់ ឃាត់ខ្លួននៅឯ អាកាសយានដ្ឋាន   អន្តរជាតិ  Los Angeles International Airport ក្នុងនោះ ម្នាក់ផ្សេង ទៀត ចាប់ឃាត់ខ្លួន នៅឯ Orange County ។


លោកស្រី Laura Eimiller អ្នកនាំពាក្យអោយ FBI ផ្តល់ជាកិច្ចសម្ភាសន៍ ដល់សារព័តមានរ៉យទ័រអោយ ដឹងថា ៖ បុរស ២ នាក់ខាងលើ មកពី ពីរ ទីតាំងផ្សេងគ្នា ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីមានការស៊ើប អង្កេតផ្លូវការ ប្រឆាំង ភារវកម្ម ប៉ុន្តែ​ព័ត៌មានលម្អិត រហូតឈានដល់ ចាប់ឃាត់ខ្លួន  ពុំអាចបញ្ជាក់បាន នៅឡើយទេ ល្គិកណា ជនសង្ស័យទាំង ២ នាក់ ត្រូវផ្តន្ទាទោស ជាមុនសិន ។ លោក ស្រី Eimiller បន្ត អោយដឹងថា ជនសង្ស័យទាំង ពីរនាក់នេះ នឹងបង្ហាញខ្លួននៅ   តុលាការ សហព័ន្ធ  នៅឯ Santa Ana នៅថ្ងៃសុក្រ ។ គួរបញ្ជាក់ថា បុគ្គលច្រើននាក់ ត្រូវបានចាប់   ឃាត់ ខ្លួន រយៈពេលប៉ុន្មានខែចុងក្រោយ នេះ​ពាក់ព័ន្ធនឹងការធ្វើដំណើរទៅកាន់ ប្រទេស ស៊ីរី ក្នុងគោល  បំណង ចូលដៃ​ ជាមួយនឹងក្រុមសកម្ម ប្រយុទ្ធរដ្ឋអ៊ីស្លាម ជ្រុល   និយម ក្នុងនោះ រួមមាន ៦ នាក់ ជា  ជនជាតិ  អាមេរិក កាត់ សូឡី មកពី រដ្ឋ Minnesota អំឡុងខែ មេសា កន្លងទៅនេះ ផ្ទាល់តែម្តង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda