ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី បង់ក្លាដែស្ស លោក Mohammad Zillur Rahman ត្រូវ
បានរកអោយឃើញថា បានទទួលមរណភាព កាលពីថ្ងៃពុធ ម្សិលមិញនេះ ក្នុងជន្មាយុ ៨៤
ឆ្នាំ នៅឯមន្ទីរពេទ្យសឹង្ហបុរី ទីកន្លែងដែលលោកសំរាកព្យាបាលជម្ងឺសួត នេះបើយោងតាម
សេចក្តីរាយការណ៍ ដែលបានចេញផ្សាយនាវេលាមុននេះ ពីគេហទំព័រសារព័ត៌មានបរទេស
CNN ។
លើសពីនេះទៅទៀត បើយោងតាមសម្តីមន្រ្តីផ្លូវការ បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា
បន្ទាប់ពីមានការវាយលុកយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ជម្ងឺសួត តម្រងនោម និង ប្រព័ន្ធដង្ហើម
លោកប្រធានាធិបតី Rahman ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Mount Elizabeth Hospital
កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅ ដោយឡែក លុះមកដល់រសៀលថ្ងៃពុធ ទី២១ ម្សិលមិញ
នេះ លោកក៏បានទទួលមរណភាពបាត់ទៅហើយ ។
គួររំឭកផងដែរថា លោក Rahman គឺជាប្រធានាធិបតីទី១៩ របស់ប្រទេសនេះ។ ដោយឡែក
គេក៏ឃើញមានការចូលរួមកាន់ទុក្ខទូទាំងប្រទេសពីសំណាក់ប្រជនជនទូទៅ ក៏ដូចជាលោក
នាយករដ្ឋមន្រ្តី Sheikh Hasina ផងដែរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN