ព័ត៌មានអន្តរជាតិ ៖ មនុស្ស ៧ នាក់ បានស្លាប់ ខណៈ ៩ នាក់ផ្សេងទៀត បានរងរបួស បន្ទាប់
ពីរថយន្តក្រុងមួយ បានបោះពួយធ្លាក់ស្ពានអាកាស នៅឯប្រទេសប្រេស៊ីល នេះបើតាមការដក
ស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័របរទេស ស្កាយ កាលពីប៉ុន្មានម៉ោងមុន
នេះ។
គួរបញ្ជាក់ផងដែរថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីភ្នាក់ងារមន្រ្តីមានសមត្តកិច្ច ដោយ
បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានបញ្ជូនទៅជនរងគ្រោះទៅកាន់មន្ទីរពេទ្យក្បែរ
នោះ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ផងដែរ ដោយឡែក បើនិយាយពីជនរងគ្រោះដែលបានស្លាប់
បាត់បង់ជីវិត ក៏ត្រូវបានស្គាល់អត្តសញ្ញាណផងដែរ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបានបន្ថែមថា រថយន្តប៊ើសមួយនោះ បានក្រឡាប់ផ្ងា
ជើងទ្រមេឃ បន្ទាប់ពីធ្លាក់ពីលើស្ពានអាកាសមួយ កំពស់ ១៥ ម៉ែត្រ ។ យ៉ាងណាមិញ បើ
និយាយពីមូលហេតុ ដែលបណ្តាលអោយកើតមាន សោកនាដកម្មមួយនេះ មិនទាន់បាន
ដឹងច្បាស់នៅឡើយទេ ស្របពេលដែលវាកំពុងតែស្ថិត នៅក្រោមការតាមដាន ស៊ើបអង្កេត
នៅឡើយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ