CamNews

យល់ដឹង 

គំរាមម្តាយថាអាចនឹងប្រឈមមុខ មុខតុលាការ បើសិនណានៅតែបង្ខំ គេអោយទៅរៀន

អង់គ្លេស ៖​  ភាពជាម្តាយដែលមានកូនដល់ទៅ ៤ នាក់ នៅក្នុងនោះ មានកូនប្រុសវ័យ ១២ ឆ្នាំ
ម្នាក់ និងមានឈ្មោះថា  Ajay បានបដិសេធជាដាច់ខាតក្នុងការទៅសាលារៀន ស្របពេលដែល
វាគឺជាផលវិបាក  ដល់អ្នកម្តាយរូបនេះ ដែលមានឈ្មោះថា Mirinda Hammond ជាពលរដ្ឋរស់នៅ
ក្នុងប្រទេសអង់គេ្លស។

លើសពីនេះទៅទៀត បើយោងតាមសម្តីស្រ្តីជាម្តាយរូបនេះ បានបញ្ជាក់បន្ថែមអោយដឹងផងដែរ
ថា   កាលពីពេលកន្លងទៅ  គាត់បានព្យាយាមជំរុញទឹកចិត្កកូនប្រុសដែលបានបដិសេធមិនទៅ
សាលារូបនេះជាញឺកញ៉ាប់ ដែលមានពេលខ្លះ គាត់បានព្យាយាមប្រឹងប្រែងអោយអស់ពីលទ្ធភា
ព ក្នុងការដាស់គេអោយងើបពីដំណេក បង្ខំអោយទទួលទានអាហារពេលព្រឹក ញាត់គេចូលក្នុង
ឡានជាដើម តែដោយឡែក មកទល់នឹងពេលនេះ គាត់មិនអាចធ្វើបានដូចមុនទៀតនោះទេ ក៏
ដោយសារតែ Ajay ធំធាត់ និង មានកំពស់ខ្ពស់ជាងគាត់ទៅទៀត។

គួរបញ្ជាក់ផងដែរថា កូនប្រុសដែលមិនចូលចិត្តទៅសាលារូបនោះ ក្រោយមកក៏បាននិយាយប
ញ្ជាក់ថា ៖  ខ្ញុំបានដឹងច្បាប់ទម្លាប់ហើយ ប្រសិនណាបើម៉ាក់នៅតែបន្តបង្ខំ វាយតប់ ឬរំលោភបំ
ពានមកលើរូបខ្ញុំទៀត ម៉ាកនឹងអាចប្រឈមមុខចំពោះតុលាការ។

យ៉ាងណាមិញ  លោកស្រី Hammond ក៏បានបញ្ជាក់បន្ថែមថា លោកស្រីទទូចក្នុងការឡើងតុលា
ការដើម្បីស្នើសុំ​ ក៏ដូចជា ចង់បញ្ជាក់អោយច្បាស់ថាតើ លោកស្រីនិងមានទុក្ខទោសឬ ការដែល
គ្រាន់តែចង់អោយកូនរបស់ខ្លួនទៅសាលារៀន ។  មិនត្រឹមតែប៉ុណ្ណោះ គាត់បានបញ្ជាក់ថា គាត់
នឹងប្រឹងប្រែងអោយអស់ពីលទ្ធភាព    ក៏ដូចជា ប្រើប្រាស់វិធីសាស្រ្តគ្រប់បែបយ៉ាង  ដើម្បីធានា
អោយបានថា កូនប្រុសរបស់ខ្លួន បានទទួលការអប់រំ តាមប្រព័ន្ធស្តង់ដា ៕

ដោយ ៖ ពិសី
ប្រភព ៖ thisisplymouth


Tags: international news strange entertainment