ព័ត៌មានអន្តរជាតិ ៖ ក្រុម សកម្ម ប្រយុទ្ធ Boko Haram ដែលជាក្រុមបះបោរ អ៊ីស្លាម នៅក្នុងប្រទេស នីហ្សេរីយ៉ា ដែលធ្លាប់តែត្រូវបានគេ ស្តីបន្ទោស ពីការវាយប្រហារឃោរឃៅសម្លាប់មនុស្ស បណ្តាប្រទេស ភាគខាងលិច ទ្វីបអាហ្រ្វិកនោះ រយៈពេល ២៤ ម៉ោងចុងក្រោយនេះ ក្រុមសកម្មប្រយុទ្ធ អ៊ីស្លាម បះបោរ មួយក្រុមនេះ បានបង្ហោះផ្សាយ នូវវីដេអូអនឡាញ នាដើមសប្តាហ៍ថ្ងៃច័ន្ទ ស្តីពីការ សម្លាប់កាត់ក្បាល បុរស ២ នាក់ ខណៈក្រុមមួយនេះ អះអាងថា បុរសពីរនាក់នោះ គឺជា ចារបុរស ។
ឃ្លីបវីដេអូ រយៈពេលជាង ៦ នាទី ស្តែងអោយ ឃើញ បុរស ២ នាក់ ជាជនរងគ្រោះ ត្រូវបង្ខំអោយលុត ជង្គង់ នៅចំពីមុខកាម៉រ៉ា ខណៈដៃចងស្លាបសេក ពាត់ទៅ ក្រោយ ស្របពេលមានសមាជិកក្រុមបះបោរ ឈរនៅផ្នែកម្ខាងក្បែរ នោះ ដៃប្រដាប់ដោយកាំបិទ ។ ខណៈឃ្លីបវីដេអូ បញ្ជាក់អោយឃើញ កាំបិទ ងាក រេជិតទៅនឹងបំពង់ក ចំណាប់ខ្មាំង ភ្លាមៗនោះ វីដេអូក៏ត្រូវ បាន ផ្លាស់ប្តូររូបភាព ដោយរំលងទៅដល់ចុង បញ្ជប់នៃការសម្លាប់ មានជាការដាក់ក្បាល កាត់ផ្តាច់ នៅជិតនឹងដងខ្លួនជនរងគ្រោះតែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី