យោងតាមអ្នកវិទ្យាសាស្ដ្រ នាឆ្នាំ ២០៣០ ព្រះអាទិត្យ "ចូលសម្រាក" នឹងធ្វើឱ្យសីតុណ្ហភាព
ពិភពលោកចុះទាបបំផុត។
លទ្ធផលនៃការសិក្សាស្រាវជ្រាវជាច្រើន បានព្រមានថា ផែនដីអាចនឹងប្រឈមទៅនឹង "យុគ
សម័យទឹកកកកម្រិតទាប" (mini ice age') ថ្មីមួយ ក្នុងអំឡុងប៉ុន្មានឆ្នាំខាងមុខដោយសារតែ
រលកកំដៅព្រះអាទិត្យ ធ្វើសកម្មភាពខ្សោយជាងបច្ចុប្បន្ន។ បាតុភូតនេះនឹងកើតឡើងអំឡុង
១៥ឆ្នាំខាងមុខ ដូច្នេះទើបគេហៅថា ព្រះអាទិត្យ "ចូលសម្រាក"។
ទំហំ និងចំនួនរណ្ដៅខ្មៅលើព្រះអាទិត្យ នឹងកំណត់សីតុណ្ហភាពផែនដី
វដ្ដនៃដំណើរការរបស់រណ្ដៅខ្មៅលើព្រះអាទិត្យ មានរយៈពេល ១១ឆ្នាំ។ បណ្ដារណ្ដៅខ្មៅលើ
ព្រះអាទិត្យ ត្រូវបានគេមើលឃើញច្បាស់បំផុត កាលពីឆ្នាំ ២០១៣ដែលកាលណោះ វាធ្វើ
សកម្មភាពខ្លាំងក្លាបំផុត ហើយក្រោយពីនេះ រណ្ដៅខ្មៅលើព្រះអាទិត្យ ចាប់ផ្ដើមតូច ព្រះ
អាទិត្យក៏មិនមានសកម្មភាពខ្លាំងក្លាដូចមុន។
ព្រះអាទិត្យធ្វើសកម្មភាពខ្សោយ គឺមានន័យថា សីតុណ្ហភាពលើផែនដីក៏ថយចុះ ដូចទៅនឹងអ្វី
ដែលបានកើតឡើងកាលពីអតីតកាល។ ចាប់ពីឆ្នាំ ១៦៤៥ ដល់ ១៧១៥ គេមើលស្ទើរតែមិន
ឃើញរណ្ដៅខ្មៅលើព្រះអាទិត្យ ហើយកាលណោះភាពត្រជាក់ បានធ្វើឱ្យទឹកទន្លេ Thames
នៅ London ត្រូវកកជាទឹកកក។
ទិន្នន័យបង្ហាញថា ចំនួនរណ្ដៅខ្មៅលើព្រះអាទិត្យ កំពុងថយចុះ ដែលនឹងបណ្ដាលឱ្យ
ផែនដីត្រូវត្រជាក់
សាស្ត្រាចារ្យ Valentina Zharkova បានអធិប្បាយអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ខ្លួន
នៅក្នុងកិច្ចប្រជុំស្ដីអំពីតារាសាស្ដ្រ នៅLlandudno ។ Valentina Zharkova និងសហការី បាន
ធ្វើការតាមដាន និងវិភាគទិន្នន័យដែនម៉ាញេទិចនៃព្រះអាទិត្យ ដែលប្រមូលបានពីស្ថានីយ
ត្រួតពិនិត្យតារា Solar Wilcox នៅ California ក្នុងអំឡុងពេល ចាប់ពីឆ្នាំ ១៩៧៦ ដល់ ២០០៨។
ក្រៅពីនេះ ក្រុមអ្នកវិទ្យាសាស្ដ្រ ក៏ពិនិត្យទៅលើចំនួនមធ្យមភាគនៃរណ្ដៅខ្មៅលើព្រះអាទិត្យ
ដើម្បីព្យាបាលបានត្រឹមត្រូវផងដែរ។
ទិដ្ឋភាពផ្ទៃទន្លេ Thames នៅ London កកជាទឹកកក ដោយសារកំដៅព្រះអាទិត្យចុះទាប
សាស្ត្រាចារ្យ Valentina Zharkova ឱ្យដឹងថា "តាមការវិភាគ សកម្មភាពនៃថាមពលរបស់ព្រះ
អាទិត្យ នឹងថយចុះដល់ទៅ ៦០% ក្នុងអំឡុងទសវត្សឆ្នាំ ២០៣០ ក្នុងនោះ សីតុណ្ហភាពនាឆ្នាំ
២០២២ នឹងចុះត្រជាក់បំផុត"។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail