CamNews

គ្រោះថ្នាក់ 

ឆេះខ្លោចតាំងពីអាយុ ២២ ខែតែនៅតែតស៊ូរស់

Terri Calvesbert ធ្លាបជាក្មេងស្រីមា្នក់ដ៏កំសត់ ការពិតទៅនាងមិនអាចរស់នៅដល់សព្វថ្ងៃនេះទេ
តែដោយសារមានការជួយពីក្រុមគ្រូពេទ្យអស់ពីសមត្ថភាពទើបបាននាំអោយនាងអាចរសរាន
មានជីវិតដោយមិនគួរអោយជឿក្រោយពេលត្រូវបានទទួលរងគ្រោះពីការរលាកយ៉ាងសម្បើមនៅ
ពេលនាងមានអាយុទើបតែ ២២ ខែនៅក្នុងហេតុការឆេះផ្ទះមួយ។

Terri នាងទទួលការរងគ្រោះយ៉ាងសំបើមដោយសាររលាក ហើយនាងបានរលាកពេញខ្លួនទៅហើយ
នៅពេលដែលក្រុមអ្នកសង្រ្គោះបានរកនាងឃើញនោះ។ នាងត្រូវបានអណ្ដាតភ្លើងរុំដូចជាតុកត្តាជ័រ
ដែលត្រូវដុតចោលដូច្នោះដែរ គ្រាន់តែនាងគឺជាមនុស្សមានជីវិតប៉ុណ្ណោះ។ មុខមាត់ ត្រចៀក ច្រមុះ
របស់នាងត្រូវបានអណ្ដាតភ្លើងប្រល័យអស់ទៅហើយ អ្វីទាំងអស់នេះគឺបណ្ដាលមកពីម្ដាយរបស់នាង
ដោយក្រោយពេលដែលម្ដាយរបស់នាងត្រូវបានដាក់ទោសអោយជាប់ពន្ធគារចំនួន ២០ ឆ្នាំមកនោះ
គាត់បាននិយាយថា "គ្មាននរណាអាចធ្វើអោយខ្ញុំមានអារម្មណ៍សោកសៅជាងខ្លួនខ្ញុំនោះទេ។ ខ្ញុំស្ដាយ
នូវអ្វីដែលខ្ញុំបានធ្វើ ខ្ញុំជាអ្នកដែលធ្វើអោយជីវិតរបស់នាងជាកូនក្លាយជាបែបនេះ"។

យប់ថ្ងៃកើតហេតុក្មេងស្រីនេះត្រូវបានគេប្រញ៉ាប់ក្នុងការបញ្ជូនទៅមន្ទីពេទ្យដោយខ្លូនប្រាណរបស់
នាង ៩០% ត្រូវបានខ្លោចអស់ទៅហើយ។ ហើយពេលនេះនាងមានអាយុប្រមាណ ២៣ ឆ្នាំហើយនាង
អាចរស់ររានមានជីវិតបានក្រោមការជួយសង្រ្គោះដោយការវះកាត់រាប់សិបដង។ ទោះបីជានាងជា
មនុស្សម្នាក់ដែលមានរូបរាងខុសពីគេក្ដីក៏នាងនៅតែមានឆន្ទះក្នុងការរស់នៅជានិច្ច៕

ដោយ៖ ម៉ូនីកា
ប្រភពពី៖ vyperlooks 


Tags: accident fatality