CamNews

សុខភាព 

វិធី ៥យ៉ាង ក្នុងការ ជៀសផុតពីវីរ៉ុស Ebola

Ebola ជាវីរ៉ុសមួយក្នុងចំណោមវីរ៉ុស ដែលបានសម្លាប់មនុស្ស ច្រើនជាងគេបំផុត នៅលើពិភពលោក ប៉ុន្តែវាមិនឆ្លងតាមការដកដង្ហើម ដូចជាជំងឺផ្តាសាយនោះទេ ។ ខាងក្រោមនេះ គឺជាវិធី ៥យ៉ាង ដើម្បីជៀសផុតពីការឆ្លងវីរ៉ុស Ebola ដែលអ្នកជំនាញ ផ្នែកសុខភាពណែនាំ ៖

១.លាងដៃនិងសាប៊ូជាមួយនឹងទឹកស្អាត

លាងសម្អាតដៃរបស់អ្នកជាប្រចាំជាមួយនឹងសាប៊ូនិងទឹកស្អាតហើយប្រើប្រាស់កន្សែងស្អាតយកមកជូតដើម្បីសម្ងួត ។

២.ហាមប៉ះពាល់អ្នកជំងឺ

ប្រសិនបើអ្នកសង្ស័យថា មានអ្នកណាម្នាក់ផ្ទុកវីរ៉ុស Ebola សូមកុំប៉ះពាល់ ។ នេះគឺជាវិធីមួយ ដែលឃោរឃៅ នៅពេលដែលឃើញ មនុស្សដែលអ្នក ស្រឡាញ់មានជំងឺ ហើយអ្នកចង់អោប និងមើលថែពួកគេនោះ ប៉ុន្តែការប៉ះពាល់ខ្លួនប្រាណ អ្នកជំងឺអាចធ្វើឲ្យអ្នក ឆ្លងវីរ៉ុសនេះបាន ។

៣.ជៀសវាងប៉ះពាល់សាកសព

ប្រសិនបើមានអ្នកជំងឺ ស្លាប់ដោយវីរ៉ុស Ebola សូមកុំប៉ះពាល់ សាកសពឲ្យសោះ ។ សូមធ្វើការរៀបចំក្រុម អ្នកឯកទេស ដើម្បីបញ្ចុះសាកសព ។

៤.កុំទទួលទានសាច់សត្វព្រៃ

ជៀសវាងការប្រមាញ់ ប៉ពាល់ និងទទួលទានសាច់សត្វព្រៃ ដូចជា ៖ សត្វស្វា, សត្វប្រជៀវ និងសត្វកណ្តុរ ដោយក្រុមអ្នកវិទ្យាសាស្ត្រ ជឿជាក់ថា សត្វទាំងអស់នេះ ជាប្រភពដំបូង ដែលបានចម្លងវីរ៉ុស Ebola មកកាន់មនុស្ស ។

៥.កុំមានការភ័យខ្លាច

ពាក្យចរចាមអារ៉ាម ជាច្រើនកំពុងតែ ធ្វើការបន្លាចមនុស្សយ៉ាងច្រើន ។ សូមកុំមានការភ័យខ្លាច ក្នុងការជួបនឹង ក្រុមបុគ្គលិក ថែរក្សាសុខភាព ដោយពួកគេអាចជួយអ្នកបាន ហើយគ្លីនិកថែទាំសុខភាព គឺជាកន្លែងដ៏ល្អតែមួយគត់ ដែលធ្វើឲ្យអ្នកជា សះស្បើយពីជំងឺ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news World news Breking news Unt news Ebola