CamNews

មិនគួរឲ្យជឿ 

កំពុងដូរកន្ទប អោយកូនង៉ែត ស្រ្តីជាម្តាយ វ័យក្មេង ត្រូវកូនប្រុស វ័យ ៣ ឆ្នាំ បាញ់ស្លាប់ដោយអចេតនា

គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីជាម្តាយ វ័យក្មេងមួយរូប ត្រូវបានបាញ់សម្លាប់ដោយអចេតនា ពីសំណាក់កូនប្រុសវ័យ ៣ ឆ្នាំរបស់នាង នាវិនាទីកំពុងតែប្តូរកន្ទប អោយ  កូនង៉ែតស្រី វ័យទើបតែបាន មួយឆ្នាំ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។

ជាការពិត វាគឺជាគ្រោះថ្នាក់ដ៏រន្ធត់មួយ រន្ធត់ជាទីបំផុត ដែលអាចកើតឡើងទៅបាន នៅ ពេលដែលកូន ប្រុសតូចវ័យ ៣ ឆ្នាំ បានប្រទះឃើញ កាំភ្លើងដៃមួយដើម រួចយកមកកាន់លេងនិង​បានរាកៃបាញ់ឡើង ដោយអចេនាចំក្បាល ស្រ្តីជាម្តាយ វ័យទើបតែ ២៦ ឆ្នាំ នៅឯផ្ទះកើតហេតុ នាទីក្រុង Tulsa រដ្ឋ Oklaha- ma សហរដ្ឋអាមេរិក ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ម្តាយជនរងគ្រោះស្លាប់បាត់បង់ជីវិត ក៏ ដូចជាស្វាមី លោកស្រី ពួកគេទាំងពីរនាក់ក៏រស់នៅផ្ទះនេះដូចគ្នាដែរ ក៏ប៉ុន្តែ ​ អំឡុងពេលកើតហេតុ ពួក គេមិនបានមានវត្តមាននៅក្នុងផ្ទះនោះទេ ។


គួររំឮកថា ជនរងគ្រោះ ជាម្តាយវ័យក្មេងរូបនេះ មានឈ្មោះថា Christa Engles ស្រប  ពេលដែល ស្វាមី របស់លោកស្រី គឹជាអ្នកបើកបររថយន្តដឹកទំនិញធន់ធំនោះ បានវិលត្រលប់មកផ្ទះវិញ ជា មួយនឹងព័ត៌ មានដ៏សោកស្តាយមួយនេះ ខណៈមានការគូសបញ្ជាក់ពីមន្ទីរពេទ្យថាប្រពន្ធរបស់លោកបានស្លាប់បាត់ បង់ជីវិតបាត់ទៅហើយ ។ មន្រ្តីប៉ូលីស ប្រចាំតំបន់អះអាងអោយដឹងថា មានកាំភ្លើង  ច្រើន ដើមណាស់ នៅក្នុងផ្ទះកើតហេតុ ។ ក្មេងប្រុសតូចជាជនដៃដល់ បានរកឃើញកាំភ្លើងដៃ    ប្រភេទ  "large-calibre" នៅពីក្រោមសាឡុង ។ ពលបាលត្រី លោក Dave Walker ផ្តល់   ជាកិច្ចសម្ភាសន៍   អោយដឹងថា ៖ ពួក យើងកំពុងតែរៀបចំ នូវអ្វីដែលពួកយើងត្រូវតែធ្វើ ដើម្បី  ធានា  អោយបានថា ក្មេងៗមានសុវត្ថិភាព ជា ការពិត ករណីលើកនេះ ជាគ្រោះថ្នាក់ស្ទើរតែមិនគួរអោយជឿ និង រន្ធត់ជាទីបំផុត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Oklahoma