CamNews

តារា 

ថ្ងៃទី ៥ កុម្ភះ ជាថ្ងៃខួបកំណើតរបស់ តារាបាល់ទាត់ល្បី ៤ រួប

ថ្ងៃនេះ ជាថ្ងៃទី ៥ ខែកុម្ភះ ឆ្នាំ២០១៤ ដែល Camnews បានរកឃើញថា ជាថ្ងៃកំណើត របស់កីឡាករ​បាល់ទាត់ល្បី ៤ រូបដែល កំពុងលេងអោយ ក្លឹបល្បីៗ នៅទ្វីបអឺរ៉ុប ។ ចង់ដឹងថា ទាំង ៤ នាក់នេះ ជាអ្នកណា ទស្សនានៅ ខាងក្រោមនេះ ៖


១. Cristiano Ronaldo កីឡាករបាល់ទាត់ សញ្ជាតិប័រទុយហ្កាល់ កើតថ្ងៃទី ៥ កុម្ភះ ១៩៨៥ ចាប់ផ្តើម មានឈ្មោះថាល្បី នៅទឹកដី Old Trafford បិសាចក្រហម Manchester United សព្វថ្ងៃលេង អោយ ក្រុម Real Madrid នៅអេស្ប៉ាញ ។

Special one: Cristiano Ronaldo receives congratulations for his birthday from the fans

២. Neymar កីឡាករបាល់ទាត់ សញ្ជាតិប្រស៊ីល កើតថ្ងៃទី ៥ កុម្ភះ ១៩៩២ មានប្រជាប្រិយភាពខ្លាំង នៅប្រេស៊ីល ហើយសព្វថ្ងៃជាកីឡាករ ក្រុម Barcelona នៅអេស្ប៉ាញ ។



៣.​ Carlos Tevez កីឡាករបាល់ទាត់ សញ្ជាតិ អាហ្សង់ទីន កើតថ្ងៃទី ៥ កុម្ភះ ១៩៨៤ ធ្លាប់លេងឲ្យ ក្រុមល្បីៗ ដូចជា Manchester United និង Man City សព្វថ្ងៃលេងអោយ Juventus នៅអ៊ីតាលី ។



៤. Adnan Januzaj កីឡាករបាល់ទាត់ វ័យក្មេងសញ្ជាតិ ប៊ែលហ្សិក សព្វថ្ងៃជាកីឡាករ វ័យក្មេងនៃ ក្រុមបិសាចក្រហម Manchester United ៕ 

 

ដោយ ៖ កុសល


Tags: star football ronaldo neymar tevez januzaj