ព័ត៌មានអន្តរជាតិ ៖ បុរសដែលជាតៃកុងឡានម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាមាន
សំណាងហួស ខណៈពេលដែលគាត់មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ បន្ទាប់ពីធា្លក់
ចុះពីលើឡាន រយីងរយោងរបស់គាត់ កំពស់ដល់ទៅ ២០ ម៉ែត្រ ស្របពេលដែលវាសើ្ទរតែ
នឹងធ្លាក់ចុះពីលើស្ពានអាកាស បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយនឹងរថយន្ត
មួយផ្សេងទៀត និងក្រឡាប់ផ្ងាជើងទ្រមេឃតែម្តង។
គួរបញ្ជាក់ផងដែរថា ករណីគ្រោះថា្នក់ចរាចរណ៍ ដ៏គួរអោយរន្ធត់មួយនេះ បានកើតឡើង
កាលពីវេលាមួយម៉ោងមុននេះបន្តិច នៅឯទីកុ្រង Melbourne ប្រទេសអូស្រ្តាលី។ លើស
ពីនេះ បើយោងតាមសម្តី លោក Adam D alrymple ដែលជាជំនួយការមន្រ្តីជាន់ខ្ពស់មក
ពីអង្គភាពពន្លត់អគ្គីភ័យ ប្រចាំក្រុងនេះ បានគូសបញ្ជាក់អោយដឹងថា មូលហេតុដែល
បានបណ្តាលអោយកើតមានឡើង នូវគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយនេះ គឺថា បាន
បណ្តាលមកពីការបើករេជាខ្លាំង ដោយជ្រុលទៅបុកនឹងបង្កាន់ដៃស្ពានអាកាស បន្ទាប់ពី
ព្យាយាមបើកគេច ដែលបម្រុងទៅបុកនឹងឡានដែលបត់កាច់យ៉ាងខ្លាំង។
ដោយឡែក បើនិយាយពីតៃកុងឡាន ដែលបានធា្លក់ពីលើស្ពានអាកាសមកដល់ដីកំពស់
២០ ម៉ែត្រ រូបនោះ មិនទាន់បានដឹងនូវអត្តសញ្ញាណនៅឡើយនោះទេ ។ យ៉ាងណាមិញ
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញមានសមត្តកិច្ចដោយបានបញ្ជូន
គាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ស្របពេលដែលគាត់ទទួលរងរបួស
ធ្ងន់ តែមិនបានគំរាមគំហែងដល់អាយុជីវិតនោះទេ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ