ស្ទើរតែមិនគួរអោយជឿ ៖ គ្រូបង្រៀនម្នាក់ផ្សេងទៀត នៅក្នុងប្រទេសចិន បានរងនូវពាក្យរិះគន់ ពាក់ ព័ន្ធនឹងរឿងអាស្រូវរបស់លោក បន្ទាប់ពីនការសាយភាព និងចែករំលែកតាមប្រព័ន្ធអនឡាញ ស្តីអំពី អំពើដ៏កខ្វក់ បញ្ជាក់បានថា គូបង្រៀនម្នាក់នោះ ព្យាយាមអោប និង ថើប សិស្សស្រីម្នាក់ ។
Screenshots ជាច្រើនសន្លឹកត្រូវបានគេបង្ហោះឡើង កាលពីថ្ងៃទី ២៧ មេសា កន្លងទៅបំភ្លឺច្បាស់និង ជាក់ស្តែងអោយដឹងថា គ្រូបង្រៀន ភេទប្រុសម្នាក់ នៅឯសាលាបឋម សិក្សា Liangjiang ក្នុងក្រុង Chongqing នោះ ដៃរបស់លោក អោបជុំចង្កេះ សិស្សស្រី វ័យក្មេង ជាជនរងគ្រោះ ។ ទាំងពីរនាក់ គ្រូ និងសិស្ស ត្រូវបានគេផ្តិតរូបភាព ស្និទ្ធស្នាលបាន ខណៈពួកគេឈរក្បែរ នឹងមាត់បង្អួច នាបន្ទាប់ការិ យាល័យលោកគ្រូខាងលើ នៅយប់មួយ ក្នុងនោះ នារី ជាសិស្សស្រី ទំនងជាចង់គេចចេញពីការអោប ថើប ខណៈបុរសជាលោកគ្រូនោះ មិនត្រឹមតែអោបនោះទេ តែព្យាយាមថើបនាងទៀតផង ។
សារព័ត៌មាន Sina News ធ្វើសេចក្តីរាយការណ៍អោយដឹងថា ៖ បុរស ជាគ្រូបង្រៀន និង ជាជនជាប់ ចោទខាងលើ ត្រូវបានគេកំណត់អត្តសញ្ញាណបានថា ជាគ្រូបង្រៀន ថ្នាក់ទី ១១ លោក មាននាមត្រ កូលថា Xu ខណៈបច្ចុប្បន្នភាពក្រោយបែកធ្លាយរឿងអាស្រូវខាងលើអាជីពជាគ្រូបង្រៀនរបស់លោក ត្រូវបានបញ្ឈប់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ សៀងហៃលីស