ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៨ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុង
ប្រទេសឥណ្ឌា នៅពេលដែលឧទ្ធម្ភាគចក្រសង្គ្រោះ ក្រុមមនុស្សរងគ្រោះព្រោះទឹកជំនន់
មួយគ្រឿង បានជួបនឹងឧបទ្ទេវហេតុធ្លាក់ និង ផ្ទុះឆេះ កាលពីថ្ងៃអង្គារម្សិលមិញនេះ
នេះបើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញ
ផ្សាយកាលពីប៉ុន្មានម៉ោងមុននេះបន្តិច។
គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុផ្ទុះឆេះ ធ្លាក់ឧទ្ធម្ភាគចក្រសង្គ្រោះនេះ បានកើតឡើង
នៅក្នុងតំបន់ Gaurikund រដ្ឋ Uttarakhand ភាគខាងជើង ប្រទេសឥណ្ឌា ។ គួររំឭកផង
ដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសឥណ្ឌាពិតជាទទួលរងឥទ្ធិពល
ដ៏អាក្រក់យ៉ាងខ្លាំង ដែលស្ទើរតែមិនធ្លាប់បានជួបកាលពីពេលកន្លងទៅនោះគឺ មនុស្ស
ច្រើនជាង ៥ ពាន់បានស្លាប់បាត់បង់ជីវិត ខណៈបានជួបនូវគ្រោះទឹកជំនន់ដ៏កាចសា
ហាវ ស្របពេលដែលក្រុមមនុស្សមួយចំនួន បានជាប់គាំងនៅលើទីទួលមានសុវត្ថិភាព
មិនត្រឹមតែប៉ុណ្ណោះ ក៏មានការរអិលបាក់ដីផងដែរ។
នាយករដ្ឋមន្រ្តី នៃប្រទេសឥណ្ឌា លោក Manmohan Singh បានចេញសេចក្កីថ្លែងការ
ណ៍អោយដឹងថា ៖ លោកពិតជាមាន ការតក់ស្លុតជាខ្លាំង នៅពេលដែលបានដឹងឭព័ត៌
មានមួយនេះ។ ប្រជាជាតិ រួមទាំងខ្ញុំបាទ សូមចូលរួមរំលែកទុក្ខ និងកាន់ទុក្ខ ដល់ក្រុម
មនុស្ស ដែលបានស្លាប់បាត់បង់ជីវិត ជាពិសេសឧទ្ទិសដល់ វីរៈបុរសក្លាហានរបស់
យើង ដែលបានប្រឹងប្រែង អោយអស់ពីលទ្ធភាព ក្នុងការជួយមនុស្សរាប់ពាន់នាក់ ពី
គ្រោះដ៏អាក្រក់មួយនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN