ប៉ារីស ៖ ប្រភពសារព័ត៌មានបរទេសដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បាន
បញ្ជាក់អោយដឹងថា ក្រុមភ្នាក់ងារប៉ូលីសប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង បានដាស់
តឿនអោយប្រជាជនទូទៅដែលរស់នៅក្នុងទីក្រុងមួយនេះ ស្លៀកសំលៀកបំពាក់ជិតៗ
ខណៈពេលដែលសីតុណ្ហភាពនៅក្នុងទីក្រុងមួយនេះ បានប្រែប្រួលយ៉ាងខ្លាំង។
គួររំឮកផងដែរថា បើតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើគេហទំព័រ ក៏បានបញ្ជាក់
អោយដឹងថា ក្រុមភ្នាក់ងារប៉ូលីសប្រចាំទីក្រុងប៉ារីស បានចេញនូវទំរង់ច្បាប់ ដែលបានធ្វើការ
ដាស់តឿន ក៏ដូចណែនាំអោយប្រជាជនទីក្រុងប៉ារីសទាំងអស់ ត្រូងស្លៀកសំលៀកបំពាក់ជិតៗ
ស្របពេលដែលពួកគេនឹងទៅ ដេកឬអង្គុយហាលថ្ងៃ ក្នុងអំឡុងកម្មវិធី ដេកឬអង្គុយហាលថ្ងៃប្រ
ចាំឆ្នាំ ដែលវាគឺជាកម្មវីធីមួយទទួលបានប្រជាប្រិយភាព ក៏ដូចជា មានការចូលរួមយ៉ាងច្រើនផង
ដែរ។
លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់ក្រុមមន្រ្តីប៉ូលីសក៏បាននិយាយបញ្ជាក់បន្ថែមផង
ដែរថា វាមិនមែនជាការហាមឃាត់ជាដាច់ខាតអ្វីនោះទេ តែវាគ្រាន់តែជាការដាស់តឿនតែប៉ុ
ណ្ណោះ ពោលគឺគួរណាយកចិត្តទុកដាក់ទៅលើសុខភាពស្បែករបស់អ្នក នៅពេលណាដែល
សីតុណ្ហភាពកើនឡើងនូវកំដៅ នៅពេលដែលប្រជាពលរដ្ឋគ្រប់រូប រីករាយនូវការចូលរួមកម្មវិ
ធីនោះប្រចាំឆ្នាំ។
គួរបញ្ជាក់ផងដែរថា នៅក្នុងអំឡុងកម្មវិធីប្រចាំឆ្នាំមួយនេះ ប្រសិនណាបើមានបុគ្គលណាមួយ
ដែលមិនបានស្លៀកសំលៀកបំពាក់បានសមរម្យ ពោលគឺ រាល់បុគ្គលណាមួយដែលបានស្លៀក
សំលៀកបំពាក់រាងស៊ិចស៊ី ក៏ដូចជាទាក់ទងទៅនឹងអំពើពេស្យាចារ នោះពួកគេអាចនឹងប្រឈម
មុខទៅនឹងការជាប់ពន្ធនាគាររយៈពេល 1 ឆ្នាំ នេះបើយោងតាមសម្តីរបស់ក្រុមមន្រ្តីប៉ូលីស៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Channelnewsasia