តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ ២០១៣
នេះថា កម្មករសំណង់ ១២នាក់ បានស្លាប់ និង ៧នាក់ ផ្សេងទៀត រងរបួសបន្ទាប់ពីផ្ទះស្នាក់នៅ
បណ្តោះអាសន្នរបស់ពួកគេ ត្រូវជញ្ជាំងថ្មរលំសង្កត់ស្ថិតនៅខេត្តសានហ្ស៊ីភាគខាងជើងប្រទេស
ចិន នេះបើតាមការអះអាង ពីអាជ្ញាធរប្រចាំតំបន់។
គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៧ និង ៣០នាទីព្រឹកថ្ងៃពុធ ម៉ោងនៅក្នុង
តំបន់ ស្ថិតនៅតំបន់ការដ្ឋាន សាងសង់ព្រមទាំងជា រោងចក្រសម្អាតរ៉ែ នៃក្រុមហ៊ុន ដាចេង លី
យួន ខូអិលធីឌី។ ចំពោះមូលហេតុនៃការ រលំជញ្ជាំងនោះ អាជ្ញាធរប្រចាំសង្កាត់ សួរយ៉ាងកំពុង
តែធ្វើការស៊ើបអង្កេតជាបន្តទៀត ប៉ុន្តែការសន្និដ្ឋានតំណាក់កាលដំបូង គឺវាអាចបណ្តាលមកពី
ព្យុះភ្លៀង ដែលបានកើតមានក្នុង តំបន់កាលពីពេលថ្មីៗនេះ។
គួរបញ្ជាក់ថា ក្រុមសង្គ្រោះត្រូវបាន គេបញ្ជូនទៅកាន់កន្លែង កើតហេតុហើយ ដើម្បីស្រាវជ្រាវ
ព្រមទាំងសង្គ្រោះអ្នក នៅរស់រានមានជីវិត៕
ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល