CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖ ក្រុមវេជ្ជបណ្ឌិត ប្រទេស ថៃ ប្រកាសថាបានរកឃើញ វ៉ាក់ស៊ាំង ព្យាបាល ជម្ងឺអាសន្នរោគ Ebola

ព័ត៌មានអន្តរជាតិ ៖ បន្ទាប់ពីមានដំណើរការវិវត្តន៍ នៃការសិក្សាស្រាវជ្រាវ រកថ្នាំព្យាបាល ពីសំណាក់ក្រុម អ្នកស្រាវជ្រាវ អាមេរិក និង ជប៉ុនរួចមក មកទល់នឹងពេលបច្ចុប្បន្នភាព ក្រុមវេជ្ជបណ្ឌិត របស់ប្រទេសថៃ បានរកឃើញនូវការព្យាបាលដ៏មានសក្តានុពលមួយ ឆ្លើយតបទៅនឹងមេរោគអាសន្ន  រោគ  Ebola ។ នៅ ក្នុងសេចក្តីថ្លែងការណ៍សង្ខេប មន្ទីរពេទ្យ Siriraj Hospital នៅឯសាកលវិទ្យាល័យ  Mahidol   បានធ្វើការ អះអាងអោយដឹងថា ក្រុមវេជ្ជបណ្ឌិតរបស់ខ្លួន បានទទួលជោគជ័យ ក្នុងការផលិតបាន   នូវប្រភេទអង់ទី ករ  ប្រឆាំងទៅនឹងមេរោគ Ebola  ពោល វ៉ាក់ស៊ាំងប្រភេទនេះ   អាចជួយព្យាបាលជម្ងឺ  Ebola  បាន នេះ បើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ  ចេញ ផ្សាយដោយកាសែត Bangkok Post online នៅ អំឡុងថ្ងៃនេះ ។


មិនទាន់ជាក់ច្បាស់នៅឡើយទេ ថាតើ អ្វីអោយពិតប្រាកដ ដែលមន្ទីរពេទ្យនឹងត្រូវផ្តល់ជូន ខណៈគេហទំ ព័រគ្រប់គ្រងដោយរដ្ឋាភិបាល ក្នុងនោះ មានការអះអាងអោយដឹងថា វា គឺ  សម្រាប់ការព្យាបាល ជម្ងឺ ក្នុង នោះរបាយការណ៍ឯទៀត​ បានគូសបញ្ជាក់អោយដឹងថា វាគឺជាថ្នាំ វ៉ាក់សាំង បង្ការ   ជម្ងឺ ។ នៅក្នុងបរិបទ នេះត្រូវបានគេមើលឃើញ និងបង្ហាញអោយដឹងថា ការអភិវឌ្ឍន៍   របស់មន្ទីរពេទ្យ ក្នុងការបង្កើតបាននូវ អង់ទីករ ដែលអាចឈានទៅដល់ការព្យាបាល ក្នុងនោះ វាមានប្រសិទ្ធភាព ខ្ពស់ ក្នុងការព្យាបាល ប្រព័ន្ធ ភាពស៊ាំនៅក្នុងរាងកាយ ដោយប្រឆាំងទៅនឹងមេរោគ បន្ទាប់ពីឆ្លងវីរុស  ។ លោក វេជ្ជបណ្ឌិត  Dr Patta - rachai Kiratisin  ប្រធាននាយកដ្ឋានមេរោគ   បាន  ធ្វើការ បដិសេធ មិនបញ្ជាក់លម្អិត លើការរក ឃើញ នេះ។ 


ក៏ប៉ុន្តែ ទោះជាយ៉ាងណា ក៏ដោយចុះ ក្រុមវេជ្ជបណ្ឌិត  បានផ្តល់ជាបទសម្ភាសន៍  ដល់ បណ្តាញ សារព័ត៌ មានក្នុងស្រុកអោយដឹងថា ក្រុមអ្នកស្រាវជ្រាវ ពុំទាន់បាននាំចូលនូវ  មេរោគដ៏ គ្រោះថ្នាក់  មេរោគ Ebola ចូលមកប្រទេសថៃនៅឡើយទេ ក្នុងគោលបំណង អភិវឌ្ឍន៍ ការព្យាបាល ។​ ផ្ទុយមកវិញ  ពួកគេបានប្រើ ប្រាស់ វីរុស មានអនុភាពមិនសូវខ្លាំង មានសក្កានុពលខ្ពស់ បណ្តាល អោយ មានជម្ងឺគ្រុនក្តៅ  រហូតដល់ ធ្លាក់ឈាម ខណៈវីរុស ដែល  យក មក សិក្សា ស្រាវជ្រាវ   និង មាន អនុភាព មិនសូវខ្លាំង មួយនេះ មាន  លក្ខណៈស្រដៀងទៅនឹង វីរុស Ebola ។ គួរបញ្ជាក់ថា ជម្ងឺ Ebola ជាជម្ងឹអាសន្នរោគ   ពិភពលោក ដែល មានការគម្រាមគំហែងជាខ្លាំង ដល់សុខាមាលភាព ប្រជាជនជាសកល ដោយនៅក្នុងនោះ រោគសញ្ញានៃ ការឆ្លងរោគ Ebola មានដូចជា គ្រុនក្តៅ ឈឺក ឈឺចុកចាប់ តាមសន្លាក់ និង សាច់ដុំ ក៏ ដូចជា  ឈឺក្បាល ជាដើម ខណៈសញ្ញាណទាំងនេះ បានបង្ហាញសញ្ញា ឡើង បន្ទាប់ ពីអ្នកជម្ងឺ  បានប៉ះពាល់ជាមួយនឹង មេ រោគ ក៏ដូចជា វីរុស Ebola ក្នុងរយៈពេល ២ ថ្ងៃ ទៅ ៣ សប្តាហ៍ មុន ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ thehealthsite និង Bangkok Post online


Tags: Int news Breaking news World news Unt news Hot news Bangkok Thia Thailand Asia Asean