ស្ទើរតែមិនគួរអោយជឿ ៖ ៣០ ធ្នូ ចុងឆ្នាំ ២០១៤ កន្លងទៅនេះ នៅតាមបណ្តោយផ្លូវសាធារណមួយកន្លែង ក្នុងខេត្ត Henan ប្រទេសចិន ពិតជាមានភាពភ្ញាក់ផ្អើលហួស ខណៈពេលដែល បានឃើញ បុរសជាស្វាមី ម្នាក់វាយធ្វើបាបភរិយារបស់ខ្លួន ពាក់ព័ន្ធនឹងកំហឹងរោលរាលរបស់លោក ក្រោយ នាងជាប្រពន្ធព្យាយាម កាត់ផ្តាច់លិង្គរបស់គាត់ចោលដល់ទៅ ២ ដង បន្ទាប់ពីបានដឹងថា គាត់ផិតក្បត់ ។
ប្រជុំរូបភាព ឈ្លោះគ្នា នៅតាមផ្លូវសាធារណៈ ដោយបានប្រើអំពើហឹង្សា ពីសំណាក់ប្តី អាក្រាតកាយ នាថ្មី ថ្មីនេះ មានការចែករំលែក និងល្បីជាខ្លាំង នៅក្នុងបណ្តាញសង្គមចិន Weibo ។ យោងតាមសេចក្តីរាយការ ណ៍ពីសារព័ត៌មាន Sina News បុរសជាប្តី មានវ័យ ៣២ ឆ្នាំ មាននាមត្រកូល Fan បាន លួចផិតក្បត់ភរិយា របស់ខ្លួន ដោយលួចមានសាហាយ ជាស្រីវ័យក្មេង វ័យ ត្រឹមតែ ២១ ឆ្នាំ ។
ដំណើររឿងផិតក្បត់ បែកការណ៍ទៅបាន ក្រោយពីរូបលោក បានយកទូរស័ព្ទភរិយា រ បស់ ខ្លួន ផ្ញើអ៊ីម៉ែល ទៅកាន់ស្រីកំណាន់ លុះក្រោយមក ភ្លេចធ្វើការ Log out ។ជាមួយនឹងកំហឹងខឹងខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបាន ស្រ្តីជាភរិយាប បានកាត់ផ្តាច់ លិង្គប្តីផិតក្បត់របស់ខ្លួន ដោយប្រើកន្រ្តៃ បុរសជា ជនរងគ្រោះ ភ្លាមៗ បាន រត់ទៅមន្ទីរពេទ្យ ដើម្បីស្វែងរកការសង្គ្រោះជាបន្ទាន់ តភ្ជាប់អវយវៈភេទ ឡើងវិញ ។
ក៏ប៉ុន្តែ ខណៈកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ថ្ងៃទី ៣០ ធ្នូ នោះ ស្រ្តី ជាភរិយា ខឹងនិងប្រច័ណ្ឌ ខ្លាំងបានលបលួច កាត់លិង្គប្តីចោល ជាលើកទី ២ ។ ដោយទប់អារម្មណ៍ខឹងខ្លាំង មិនបាន បុរសជាស្វាមី បានអូសទាញ នាងទៅលើផ្លូវសាធារណៈ រួចធ្វើការវាយដំ ច្រំធាក់នាងតែម្តងស្របពេលដែលក្រុមមនុស្ស ជាអ្នកថ្មើរជើង បានទូរស័ព្ទប្តឹងប៉ូលីស ។
រាត្រីកាន់តែយប់ទៅហើយនោះ បើទោះជាមន្រ្តីប៉ូលីស និង ក្រុម វេជ្ជបណ្ឌិត ព្យាយាមឆ្លុះពិល ស្វែងរក បំណែកលិង្គយ៉ាងណាក៏ដោយចុះ តែវាបាត់ទៅហើយ ។ មិនយូរមិនឆាប់ ស្អែកឡើង ថ្ងៃទី ៣១ ធ្នូ ស្រីកំ ណាន់លោក Fan បានបង្ហាញខ្លួនឡើង និងបញ្ជាក់ក្តែងៗអោយដឹងថា នាង នឹងរក្សាចិត្ត រៀបការជាមួយ នឹងគាត់ដដែល ដោយ មិនខ្វល់ថាគាត់បាត់បង់ អវយវៈភេទនោះទេ ពីព្រោះ ថា គាត់មានកូន ៥ នាក់រួច ទៅហើយជាមួយនឹងប្រពន្ធដើម ស្រី ៤ ប្រុស ម្នាក់ ៕
ប្រែសម្រួល ៖កុសល
ប្រភព ៖ អាស៊ីវ័ន