ព័ត៌មានអន្តរជាតិ ៖ ប្រេស៊ីល ដាក់ដេញថ្លៃតុក្តតាសិច ដូចមនុស្សពិតៗ ក្នុងទំព័រប្រវត្តិ
សាស្រ្ត ខណៈពេលដែលវាគឺជាសមិទ្ធផលស្នាដៃចុងក្រោយបង្អស់ របស់ក្រុមហ៊ុនផលិត
តុក្តតាសិច Sexonico របស់ប្រទេសនេះ នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មាន
បរទេស Happening ។
គួរបញ្ជាក់ផងដែរថា កម្មវិធីដាក់តាំងបង្ហាញ ព្រមទាំងមានការដេញថ្លៃផងនោះ ត្រូវបានធ្វើ
ឡើងនៅក្នុងទីក្រុង Sao Paulo កាលពីពេលកន្លងទៅនេះ។ លើសពីនេះទៅទៀត បើតាម
ការអោយដឹងពីក្រុមហ៊ុនផលិតតុក្តតាសិច Sexonico បានគូសបញ្ជាក់បន្ថែមអោយដឹងថា
តុក្តតាសិចដែលត្រូវបានដាក់ដេញថ្លៃលើកនេះ វាមានឈ្មោះថា Valentina ហើយអ្វីដែល
រឹតតែអស្ចារ្យ និងប្លែកនោះគឺថា Valentina ត្រូវបានផលិតយ៉ាងពិសេស ស្របពេលដែល
ស្បែករបស់នាងស្រដៀងណាស់ ទៅនឹងស្បែករបស់មនុស្សយើង មិនត្រឹមតែប៉ុណ្ណោះ
កាលបើយើងបើកយុទ្ធនាការសង្រ្គាមសឹកនៅក្នុងអាងទឹកបន្ទប់ទឹកនោះ សីតុណ្ហភាពក្នុង
ខ្លួន Valentina នឹងត្រូវបានរកអោយឃើញថា ដូចទៅនឹងមនុស្សយើងពិតៗ។
គួររំឭកផងដែរថា មកទល់នឹងពេលនេះ Valentina ត្រូវបានដេញថ្លៃ បានដល់ទៅជាង ៥
ម៉ើនដុល្លារ ស្របពេលដែលនាពេលអនាគតដ៏ខ្លីខាងមុខនេះ Valentinaនឹងចេញលក់លើ
ទីផ្សារដោយមានតម្លៃប្រមាណជាង ៨០០ ដុល្លារ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Happening