CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖ ហោចណាស់ ស្រ្តី ៩ នាក់ស្លាប់ រាប់សិបនាក់ របួស ក្រោយវះកាត់ កាត់ដៃស្បូន នៅឯជំរុំ រដ្ឋាភិបាល

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ស្រ្តី ៩ នាក់ស្លាប់បាត់បង់ជីវិត ក្រោយពីការធ្វើ  ការវះកាត់ ដៃស្បូន (ដើម្បីបញ្ឈប់ការមានកូន) នៅឯជំរុំមួយកន្លែង របស់រដ្ឋាភិបាល នៅឯភាគកណ្តាលរដ្ឋ Chhattisgarh ប្រទេស ឥណ្ឌា នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រសារ   ព័ត៌ មានបរទេស អឺរ៉ូញូវ ។

មិនត្រឹមតែប៉ុណ្ណោះ ច្រើនជាងអ្នកស្លាប់បាត់បង់ជីវិត ក្នុងនោះ លើសពី   ៥០  នាក់ផ្សេងៗទៀត ក្រុម ស្រ្តីទាំងនេះ បានរងគ្រោះដូចគ្នាដែរ ក្នុងនោះ ២០ នាក់ រងរបួសធ្ងន់ ក៏កំពុង  តែសម្រាកព្យាបាលនៅ ក្នុងមន្ទីរពេទ្យ ។ មន្រ្តីក្នុងស្រុក គូសបញ្ជាក់អោយដឹងថា ស្រ្តីច្រើនជាង ៨០ នាក់ បានទទួលយក ការ វះកាត់      ខាង លើ ( ការវះកាត់ ដៃស្បូន ដើម្បីបញ្ឈប់  ការមានកូន  ) ក្នុងរយៈពេលត្រឹមតែ ៦ ម៉ោង ដោយ វេជ្ជបណ្ឌិតម្នាក់ និង ជំនួយការរបស់គាត់ ។ សេចក្តីរាយការណ៍  បន្តអោយដឹងថា មន្រ្តីសុខាភិ បាលបួនរូបត្រូវបានចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលើកនេះ ។

សាច់ញាត្តិអ្នកជម្ងឺម្នាក់ សរបញ្ជាក់អោយពីស្ថានភាពជាក់ស្តែង   អោយដឹងថា ៖ នៅទីនោះ គឺមានជំរុំ ទទួលការវះកាត់ ដៃស្បូន ដើម្បីបញ្ឈប់ការមានកូន ពួកគេបានធ្វើការវះកាត់ទៅលើក្រុមស្រ្តីភេទស្រប ពេលដែលមានការទុកពួកគេចោល ។ ទីនេះ គឺជាភូមិឃុំស្ងាត់ជ្រងំ ដូច្នេះ​ពុំមានសម្បទា សុខាភិបាល គ្រប់គ្រាន់នោះទេ ។

ដោយឡែក មូលហេតុនៃការស្លាប់ ពុំទាន់បញ្ជាក់ច្បាស់នៅឡើយទេបើតាមការស៊ើបអង្កេតជាជំហាន ដំបូងបង្ហាញអោយដឹងថា ទំនងបណ្តាលមកពី ការឆ្លងមេរោគ និង បាត់បង់ឈាមច្រើនហួសកម្រិត។វេជ្ជបណ្ឌិតម្នាក់ ដែលកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ និង   ព្យាបាលជនរងគ្រោះ វេជ្ជបណ្ឌិត Ramesh Murty អោយដឹងថា ស្ថានភាពរបស់ពួកគេ   ពិតជា ធ្ងន់ធ្ងរខ្លាំងណាស់ សម្ពាធឈាម គឺទាប ខណៈពួកយើងកំពុងតែយកចិត្តទុកដាក់ជាខ្លាំងទៅលើ ការ   ព្យា បាល និងជួយសង្គ្រោះ ស្របពេល ដែលមូលហេតុស្លាប់ អាចដឹងទៅបាន ល្គិកណា មានការធ្វើកោសល្យវិច័យ និងស៊ើបអង្កេត ។

គួររំឭកថា រដ្ឋាភិបាលប្រទេសឥណ្ឌា ជារឿយៗ បានធ្វើការ   ចំណាយ ថ្លៃ ក្នុងការវះកាត់ កាត់ដៃស្បូន ស្រ្តីភេទ ជាការបញ្ឈប់ក្នុងការមានកូន ក៏ដូចជា ពន្យឺតកំណើនប្រជាជន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ


Tags: Int news Breaking news World news Unt news Hot news Indonesia Asia Asean