ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ សិស្សសាលាបឋម ២២ រូប នៅឯភាគខាងជើងឆៀង
ខាងកើត ប្រទេសឥណ្ឌា បានស្លាប់បាត់បង់ជីវិតក្រោយពីទទួលទានអាហាររបស់សាលារៀន
ដែលបានផ្ទុកទៅដោយសារធាតុពុល នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំ
ព័រសារព័ត៌មានបរទេស CNN ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលថា ច្រើនជាង២៥ នាក់ផ្សេងទៀត កំពុងតែសម្រាក
ព្យាបាលនៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងរដ្ឋ Bihar ។ យ៉ាងណាមិញ បើយោងតាមរដ្ឋមន្រ្តី
ក្រសួងអប់រំ លោក P.K. Shah i អះអាងបន្ថែមអោយដឹងថា មូលហេតុដែលនាំអោយមាន
ការពុលអាហារ រហូតដល់ថ្នាក់ស្លាប់បាត់បង់ជីវិតនោះ គឺបណ្តាលមកពីសារធាតុគីមី
សម្លាប់សត្វល្អិត មាននៅលើអាហារទាំងនោះ។ ផ្ទុយទៅវិញ បើតាមរបាយការណ៍ពីមន្ទីរ
ពេទ្យ អោយដឹងថា ក្នុងចំណោមក្មេងៗ ដែលកំពុងតែសម្រាកព្យាបាល ក្នុងនោះមាន
ក្មេងមួយនេះ កំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
សារធាតុបំពុល ដែលមាននៅលើអាហារទាំងនោះ គឺជាសារធាតុម្យ៉ាងដែលគេហៅថា org-
anophosphorus វាគឺជាសារធាតុគីមី ដែលមជ្ឈមណ្ឌលសហរដ្ឋអាមេរិកសំរាប់ការត្រួតពិនិ
ត្យនិងការពារជំងឺ ( U.S. Centers for Disease Control and Prevention ) គូសបញ្ជាក់
អោយដឹងថា ជាសារធាតុគីមីមួយ ដែលគេប្រើជាទូទៅ ក្នុងវិស័យកសិកម្ម។
មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមនាយកដ្ឋានសុខាភិបាល សហរដ្ឋអាមេរិកអោយដឹងថា
សារធាតុគីមីមួយប្រភេទនេះក៏ត្រូវបានគេយកទៅធ្វើជាសព្វាវុធគីមីសម្រាប់ធ្វើសឹកសង្រ្គាម
ផងដែរ ។ នៅពេលដែលវានៅជិតនឹងសារធាតុក្តៅហួសកំរិតនោះ វានឹងធ្វើអោយ ចង្វាក់
បេះដូងលោតខុសប្រក្រតី ពិបាកដកដង្ហើមសរីរាង្គលែងដំណើរការក៏ដូចជាប្រកាច់ជាដើម
គួរបញ្ជាក់ផងដែរថា មេចុងភៅដែលធ្វើការចំអិន ត្រូវបាននាំខ្លួនមកធ្វើការសាកសួរពីការចំ
អិនរបស់ខ្លួន ដែលនាំអោយមានសារធាតុបំពុលនៅលើអាហារយ៉ាងដូច្នេះនោះ ស្របពេល
ដែល គេមានការសង្ស័យទៅលើគុណភាពនៃប្រេងឆា ថាអាចនឹងគ្មានគុណភាព (Shahi
told CNN the school's cook had questioned the quality of the oil) ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN