ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ សេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញ
ផ្សាយដោយទំព័របរទេស CNN នាវេលាប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា កាល
ពីរាត្រីថ្ងៃពុធ ម៉ោងប្រមាណជាង ៨ និង ៥០ នាទីយប់ (ម៉ោងក្នុងស្រុក រដ្ឋតិចសាស់ សហរដ្ឋ
អាមេរិក ) មានឧបទ្ទេវហេតុផ្ទុះរោងចក្រផលិតជីមួយកន្លែង ដែលមានទីតាំងនៅក្នុងរដ្ឋ តិច
សាស សហរដ្ឋអាមេរិក ដែលបានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលជាការផ្ទុះ
ឆេះដល់ខ្លាំងមួយ នៅក្នុងទំព័រប្រវត្តិសាស្រ្ត ប្រៀបបានទៅនឹង ការផ្ទុះរោងចក្រនុយក្លេអ៊ែរ
ដូច្នេះដែរ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានផ្សែងខ្មួរខ្មាញ់ សាយភាយពាសពេញអាកាសអស់ជាច្រើន
ម៉ោង ប្រភពសារព័ត៌មានបរទេសភាគច្រើនបានចុះផ្សាយអត្ថបទរៀងៗខ្លួន ទាក់ទិនទៅនឹង
ឧបទ្ទេវហេតុដ៏គួរអោយរន្ធត់មួយនេះ ដែលបានបណ្តាលអោយមនុស្សរាប់រយនាក់ទទួលរង
របួសធ្ងន់ ខណៈពេលដែលច្រើននាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិត ស្របពេលដែលផ្ទះ
ប្រជាពលរដ្ឋរាប់រយខ្នង ត្រូវបានបំផ្លិចបំផ្លាញ មួយចំនួនធំ បានបាក់រលំនិងមួយចំនួនផ្សេង
ទៀត ដែលមានចម្ងាយជាង ៨០ គីឡូម៉ែត្រ រងការរញ្ជួយដែលមានកំលាំងត្រឹមតែ ២,១ រ៉ិច
ទ័រ អំឡុងពេលនៃការផ្ទុះនោះ។
ដោយឡែក បើយោងតាមសម្តីមន្ត្រីជំនាញមកពីអង្គភាពពន្លត់អគ្គីភ័យ លោក Dr. George
Smith បានគូសបញ្ជាក់អោយដឹងថា ករណីមួយនេះ វាគឺជាការផ្ទុះឆេះដ័គួរអោយរន្ធត់មួយ
ក្នុងទំព័រប្រវត្តិសាស្រ្ត ហើយបើនិយាយពីជនរងគ្រោះដែលអាចស្លាប់បាត់បង់ជីវិតវិញ ទំនង
អាចនឹងកើនដល់ ៧០ នាក់ឯណោះ។
ភ្លាមៗនោះ ក៏មានការជម្លៀសប្រជាជនចេញពីតំបន់នេះ ដែលមានចំនួនដល់ទៅជិត ៣០០-
០ នាក់។យ៉ាងណាមិញ បើនិយាយពីមូលហេតុនៃការផ្ទុះឆេះនូវរោងចក្រផលិតជីដ៏គួរអោយ
រន្ទត់មួយនេះវិញ មិនទាន់បានដឹងច្បាស់នៅឡើយទេ ស្របពេលដែលស្តិតនៅក្រោមការ
តាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ CNN