CamNews

តារា 

បវរកញ្ញា Venezuela ទទួលមរណៈភាពនៅអាយុ ២៨ឆ្នាំ

អតីតបវរកញ្ញាចំណាត់ថ្នាក់លេខ ៣ នៃ Miss Universe ២០០១ ទើបតែទទួលមរណៈភាព
នៅឯទីក្រុង Houston រដ្ឋតិចសាស ប្រទេសអាមេរិក កាលពីពេលថ្មីៗនេះ បន្ទាប់ពីប្រឈម
នឹងជំងឺមហារីកអស់រយៈពេលជាងមួយឆ្នាំកន្លងមក។


Eva Ekvall ជាអតីតបវរកញ្ញា Venezuela កាលពីឆ្នាំ ២០០០ និងក៏ជាអតីតបវរកញ្ញាសកល
(Miss Universe) ចំណាត់ថ្នាក់លេខ ៣ ក្នុងឆ្នាំ ២០០១ បានទទួលមរណៈភាពកាលពីថ្ងៃទី
១៧ ខែធ្នូ ២០១១ កន្លងទៅថ្មីៗនេះ បន្ទាប់ពីប្រឈមមុខនឹងជំងឺមហារីកអស់រយៈពេលជាង
មួយឆ្នាំមក។ Eva បានដឹងថាខ្លួនមានកើតជំងឺមហារីកនេះ គឺមិនយូរប៉ុន្មានបន្ទាប់ពីផ្តល់
កំនើតកូនដំបូងរបស់ខ្លួនរួច។ អ្នកតំណាងអោយអតីតបវរកញ្ញារូបនោះក៏បានទទួលស្គាល់
នូវដំណឹងខាងនេះជាមួយប្រភពពត៌មានផ្សេងៗផងដែរ៖ " អារម្មណ៍របស់ Eva Ekvall ស្ងប់
ស្ងាត់ជាធម្មតាហាក់ដូចជាគ្មានអ្វីកើតឡើងនៅពេលដែលដឹងខ្លួនថាមានផ្ទុកជំងឺមហារីក
ហើយនាងមានភាពក្លាហានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនោះ" ។ ប៉ុន្តែអ្នកតំណាងរូបនោះ
មិនបានធ្វើការបញ្ជាក់លំអិតអំពីពត៌មានស្តីអំពីពិធីបុណ្យសព ក៏ដូចជាសពរបស់អតីតបវរ
កញ្ញារូបនោះថានឹងប្រព្រឹត្តទៅនៅឯណា រឺក៏ត្រូវយកទៅស្រុកកំណើតនោះទេ។


Eva Ekvall នៅក្រោយពេលធ្វើរោគវិនិច្ឆ័យឃើញថាមានកើតជំងឺមហារីក សុដន កាលពីឆ្នាំ
ទៅ នាងក៏បានសរសរសៀវភៅមួយក្បាលមានឈ្មោះថា Out of Focus ដើម្បីជាការចែក
រំលែកអំពីដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរបស់ខ្លួន។ នាងធ្លាប់ធ្វើការចែករំលែកពី
អាការៈនៃជំងឺរបស់ខ្លួនថា៖ " ពេលនេះខ្ញុំយល់យ៉ាងច្បាស់ពីអារម្មណ៍ខ្លួនឯងនៅពេលដែល
គ្មានសក់មួយសរសៃនៅលើក្បាលនោះ"។ បវរកញ្ញា Eva ក៏ធ្លាប់បានធ្វើការរិះគន់ទៅលើក្រុម
អ្នករៀបចំនៃកម្មវិធីប្រលងបវរកញ្ញានៅឯ Venezuela ផងដែរថា៖ "យើងបានចំណាយប្រាក់
ជាច្រើនដើម្បីស្វែងរកអ្នកដែលមានសំរស់ស្រស់ស្អាត ប៉ុន្តែភ្លេចពីការចំណាយសំរាប់វិស័យ
សុខមាលភាពរបស់ពួកគេ"។

Eva Ekvall កើតនៅឆ្នាំ ១៩៨៣ នៅឯ Venezuela ។ ឪពុករបស់នាងជាជនជាតិអាមេរិកដើម
កំណើតស្វីស ចំណែកឯម្តាយរបស់នាងមានកំណើតនៅឯ Jamaica។ Eva បានរៀនជំនាញ
ផ្នែកគមនាគមន៍នៅសាកលវិទ្យាល័យ Santa Maria នៅឯ Caracas។ នាង ទទួលបានជ័យ
លាភីជាបវរកញ្ញាឯក Venezuela ក្នុងឆ្នាំ ២០០០ និងជាប់ចំណាត់ថ្នាក់ជាបវរកញ្ញាសកល
លំដាប់លេខ៣ ក្នុងឆ្នាំ ២០០១។ Eva Ekvall បានរៀបការជាមួយបុរសម្នាក់ដែលជាអ្នកផលិត
កម្មវិធីទូរទស្សន៍ឈ្មោះលោក John Fabio Bermudez នៅខែកញ្ញា ឆ្នាំ ២០០៧។ កូនស្រីដំបូង
របស់ពួកគេឈ្មោះ Miranda ចាប់កំណើតនៅខែកក្កដា ឆ្នាំ ២០០៩។ ខែកុម្ភៈ ឆ្នាំ ២០១០ Eva
បានធ្វើរោគវិនិច្ឆ័យឃើញថាមានកើតជំងឺមហារីកសុដន និងបានធ្វើការព្យាបាលអស់រយៈ
ពេល ៨ខែ ដែលបានប្រើប្រាស់នូវវិធីព្យាបាលមួយចំនួនដូចជា ការព្យាបាលដោយចំហាយ
វិទ្យុសកម្ម ការព្យាបាលដោយប្រើឱសថ និងការវះកាត់សុដនផងដែរ។ ដំណាក់កាលនៃការ
ព្យាបាលនេះគឺសុទ្ធតែបានកត់ត្រាទុកទាំងស្រុងនៅក្នុងសៀវភៅដែលមានឈ្មោះថា Fuera
de Foco (Out of Focus) ដែលបានចេញផ្សាយក្នុងឆ្នាំ ២០១១ នេះ៕

ប្រភព៖ Allvoices
ដោយ៖ រស្មី

Tags: super stareva ekvallmiss universe 2001miss worldmiss venezuela 2000miss venezuelajohn fabio bermudezfuera de focoout of focus