CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះអាវុធ ជាច្រើនម៉ោង នៅឯ អាកាសយានដ្ឋាន មន្រ្តីប៉ូលីស សម្លាប់ ក្រុមវាយប្រហារ ទាំងអស់

ព័ត៌មានអន្តរជាតិ ៖ ការស្លាប់បាត់បង់ជីវិត និង រង  របួស មនុស្សច្រើននាក់ ត្រូវបានគេភ័យខ្លាច ថា អាចនឹងមានសភាព ធ្ងន់ធ្ងរ ស្របពេលដែលយប់ថ្ងៃសៅរ៍​ កន្លងទៅនេះក្រុមសកម្មប្រយុទ្ធបានវាយ ប្រហារទៅលើអាកាសយានដ្ឋាន អន្តរជាតិ មួយកន្លែង ក្នុងក្រុង  Jalalabad នាខេត្ត Nangarhar ប្រ ទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមការដកស្រង់ ទំព័រ ស៊ិនហួរ ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា ការវាយប្រហារ ខាងលើ បានចាប់ផ្តើមឡើងវេលាម៉ោង ៩យប់ ម៉ោងក្នុងស្រុក ដោយនៅក្នុងនោះ គេឃើញមាន     ក្រុម សកម្ម ប្រយុទ្ធមានគ្នា ៣ ទៅ ៤ នាក់ បាន សម្រុកចូលធ្វើការវាយប្រហារ ផ្ទាល់តែម្តង  ស្រប ពេល ដែល  មូលដ្ឋានទ័ព អង្គការ  ណាតូ ក៏មាន វត្តមាននៅទីនោះ ដូចគ្នាដែរ ។

ខណៈមានការប៉ះទង្គិច ក៏ដូចជា ការវាយប្រហារ   គេ ឃើញមាន  ការផ្ទុះគ្រាប់បែក ពីរករណី ស្រប ពេលដែលក្រុមសកម្មប្រយុទ្ធ ទាំងអស់នោះ ត្រូវបានសម្លាប់ ខណៈ ក្រុមមន្រ្តីប៉ូលីស ប្រចាំអាកាស យានដ្ឋាន ពុំមាននរណាម្នាក់ រងរបួសនោះទេ ។

ភ្លាមៗ ក្រោយពីមានការវាយប្រហារ លោក    Zabiullah  Mujahid អ្នកនាំពាក្យ អោយក្រុមសកម្មប្រ យុទ្ធតាលីបង់ អះអាងអោយដឹងថា ក្រុមរបស់ខ្លួន ជាអ្នកនៅពីក្រោយរឿងនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news Asia Pakistan Blast Afghanistan​ NATO Karachi