CamNews

ព័ត៌មានអន្តរជាតិ 

ស៊ុមឆាយ៖ ការ​បោះឆ្នោត​ថ្ងៃទី​ ២ កុម្ភៈ ​មិនទាន់​ចាត់ទុក​ជា​មោឃៈ​នោះទេ

បាងកក៖ គណៈកម្មាធិការ ជាតិរៀបចំ ការបោះឆ្នោតថៃ អះអាងថា ការបោះឆ្នោតសកល មិ្សលមិញនេះ នៅមិនទាន់ចាត់ទុកជា មោឃៈនោះទេ។ យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ចន្ទ ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១៤ នេះបានចុះផ្សាយ ឲ្យដឹងថា លោក ស៊ុមឆាយ ស៊ីស៊ុតធិយ៉ាកន គណៈគម្មាធិកាជាតិរៀបចំ ការបោះឆ្នោតថៃ (គ ជ ប) បានថ្លែងថា គ ជ ប បដិសេធទៅនឹងព័ត៌មានដែលគេអៈអាងថា  ការបោះឆ្នោតសកល នៅថ្ងៃទី ២ ខែ កុម្ភៈ មិ្សលមិញនេះ ចាត់ទុកជាមោឃៈ។  លោក ស៊ុមឆាយ ស៊ីស៊ុតធិយ៉ាកន បានអៈអាងបន្តថា នៅថ្ងៃនេះ គ ជ ប បានកោះប្រជុំ មន្រ្តី គ ជ ប ទូទាំងប្រទេស រួមទាំង ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដើម្បីស្វែងរកដំណោះស្រាយ ចំពោះមណ្ឌល និង ការរិយាល័យ បោះឆ្នោតនៅតាមបណ្តាខេត្ត ក្រុង មួយចំនួនដែលមិនអាច បើកដំណើរការឲ្យ ប្រជាពលរដ្ឋបោះឆ្នោតបាន ដោយសារបច្ច័យ កង្វះមន្រ្តីប្រចាំការ នៅការរិយាល័យបោះឆ្នោត និង ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល រារាំងមិនឲ្យមន្រ្តី គ ជ ប នាំយកសន្លឹកឆ្នោតទៅចែកចាយនៅតាមការរិយាល័យបោះឆ្នោត រួមទាំង កត្តាផ្សេងៗទៀត។

លោក ស៊ុមឆាយ បានអះអាងថា មាន ២៨ មណ្ឌលបោះឆ្នោតទូទាំងប្រទេស គ្មានបេក្ខភាព ឈរឈ្មោះឯកត្តនាម ដែលជាមូលហេតុសំខាន់ នៃការជ្រើសតាំងតំណាងរាស្រ្ត បង្គ្រប់សមាជិកាសភា ដែលនេះ ជារបៀបវារៈសំខាន់ សម្រាប់កិច្ចប្រជុំ របស់ គ ជ ប នៅថ្ងៃនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល

Nokia
 
Tags: International News