CamNews

កីឡា 

ទស្សនារាល់គ្រាប់បាល់ល្អៗ របស់ Robin Van Persie ពេលដែលចូលមក Manchester United (មានវីដេអូ)

Robin Van Persie បានផ្ទេរចូល មកក្រុម Manchester United ក្នុងតំលៃ ២២.៥ លានផោន ដែល ចេញ​ពីក្រុម Arsenal ។ Van Persie មិនសូវបាន​ ទស្សនិកជន សង្ឃឹមថា ជួយលើកមុខ មាត់ដល់ បិសាចក្រហម ណាស់ណាទេ តែគេនៅតែរង់ ចាំមើលលទ្ធផល នៃការជ្រើសរើស របស់ Sir Alex ។ ក្នុងរដូវកាល ២០១២-២០១៣ Van Persie បានធ្វើអោយ ទស្សនិកជន នៅ Premier League ភ្លឺភ្នែកដោយ បញ្ជាក់ថា គាត់ចាស់មែន តែថ្វីជើងនៅតែល្អ អញ្ចឹង ។ Van Persie បានជួយអោយ Manchester United ឈ្នះការ ប្រកួតជាច្រើន ដែលនាំអោយ ឈានទៅដល់ ការឈ្នះ English Premier League ទៀតក្នុងរដូវកាល ២០១២-២០១៣ ។ ក្រៅពីនោះ Van Persie ក៏ទទួលបាន ស្បែកជើងមាសផងដែរ ក្នុងរដូវកាលនោះ ។ ដើម្បីជាសក្ខីភាព ក្នុងរដូវកាល ដ៏ល្អរបស់ Van Persie នៅ Manchester United នោះ Camnews សុំលើក យករាល់គ្រាប់បាល់ ល្អរបស់ Van Persie ក្នុងរដូវកាល ២០១២-២០១៣ មកចែកជូន ទស្សនិកជន បានទស្សនាទាំងអស់គ្នា នៅខាងក្រោមនេះ ៕


Tags: football star van persie manhcester united