CamNews

កីឡាអន្តរជាតិ 

មានដឹងថា តម្លៃសំបុត្រ ចូលទស្សនា បាល់ទាត់ Asian Cup ថ្លៃប៉ុន្មានទេ?

ក្រុងស៊ីដនី៖ យុទ្ធនាការប្រកួត បាល់ទាត់ ជើងឯកប្រចាំ ទ្វីបអាស៊ី AFC Asian Cup 2015 នឹងចាប់ផ្តើម ដំណើរការនាថ្ងៃ ទី០៩ ខែមករា តទៅហើយ ដែលមានអូស្រា្តលី ធ្វើជាម្ចាស់ផ្ទះ ខណៈដែលតម្លៃសំបុត្រ ចូលរួមទស្សនា មានទាបបំផុត១៥ ដុល្លារអាម៉េរិក ឡើងទៅ ។

យោងតាមគេហទំព័រ AFC បានបញ្ជាក់ឲ្យដឹងថា សម្រាប់តម្លៃសំបុត្រ ដើម្បីទស្សនា នៃការប្រកួតវគ្គទី១ ជម្រុះក្នុងពូល គឺមានតម្លៃ១៥ ក្នុងមួយសំបុត្រ ក្នុងការទស្សនា ១ប្រកួតសម្រាប់ មនុស្សពេញវ័យ ស្របពេលដែលក្មេង មានតម្លៃសំបុត្រ តែ៥ដុល្លារអាម៉េរិក ប៉ុណ្ណោះ ដែលតម្លៃនេះ វាស្មើទៅនឹងតម្លៃសំបុត្រ ចូលទស្សនា World Cup 2014 នៅប្រទេសប្រេ ស៊ីលផងដែរ ។ តែយ៉ាងណាមិញ សម្រាប់កៅអី VIP សម្រាប់មនុស្សពេញវ័យ មានតម្លៃរហូតដល់ ៤៩ដុល្លារ ខណៈ ដែលក្មេងមានតម្លៃ ២៤.៥ដុល្លារ ។

ជាមួយគ្នានោះដែរ តម្លៃសំបុត្រ អាចមានតម្លៃទាបជាងនេះ បន្តិចបន្ទួច សម្រាប់ប្រជាជន អូស្រា្តលី ហើយ AFC ក៏បានស្នើ សុំឲ្យអ្នកគាំទ្រមានការ ឧបត្ថម្ភនូវរាល់មាន គ្រាប់ស៊ុតបញ្ចូលទី ផងដែរ ចំពោះភ្ញៀវដែលបានទិញ សំបុត្រ តាមអនឡាញ (On-Line) ។

លើសពីនេះទៀតតម្លៃសំបុត្រ អាចប្រែប្រួល ក្នុងខណៈដែលវគ្គបន្តបន្ទាប់នឹង ត្រូវបានធ្វើឡើងនៅ ទូទាំង៥ ពហុកីឡដ្ឋាន ដែលអាចផ្ទុក អ្នកទស្សនា បានចាប់ពី ២៥០១១ ទៅ ៨៤០០០នាក់ នៅទូទាំង ៥រដ្ឋរបស់ប្រទេសអូស្ត្រាលី ទាំងមូលក្នុង រយៈពេល ២៣ថ្ងៃ ពេញចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ ។

ក្រុមជម្រើសជាតិសាម៉ូរៃជប៉ុន ការក្រុមការពារតំណែង បន្ទាប់ពីបានយក ឈ្នះអូស្រ្តាលី ១-០ ក្នុងនាទីបន្ថែមឆ្នាំ២០១១ នៅប្រទេសកាតា ហើយក៏ជាក្រុម ដែលឈ្នះពាន ប្រចាំទ្វីបអាស៊ី Asian Cup បានចំនួន ៤ដងច្រើន ជាងគេផងដែរ ក្នុងខណៈដែលកម្ពុជា មិនទាន់បានឈ្នះ ពានធំមួយនេះម្តង នៅឡើយទេ រួមទាំងរងជើងឯក តែបានជាប់លេខ ៤ម្តងដែរ កាលពីឆ្នាំ១៩៧២ ដែលមានថៃធ្វើម្ចាស់ផ្ទះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Football Asian Cup Ticket Price