ព័ត៌មានអន្តរជាតិ ៖ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក Bill Clinton នឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ សហរដ្ឋអាមេរិក ទៅចួលគោរពវិញ្ញាណក្ខ័ន្ធ សព ស្ថាបនិក ប្រទេស សឹង្ហបុរី លោក Lee Kuan Yew ដែលបានទទួលមរណៈភាព ក្នុងជន្មាយុ ៩១ ឆ្នាំ កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ។
Henry Kissinger អតីតរដ្ឋាលេខាធិការ ជាតិ សហរដ្ឋអារិក ក៏ ជា បេក្ខភាព មួយរូបនៅក្នុងចំណោម សមាសភាព គណៈប្រតិភូកំពូលសហរដ្ឋអាមេរិក ច្រើន នាក់ផ្សេងទៀត ក្រោយ ពីមានសំណើឡើងពី ប្រធានាធិបតី ចាំផ្ទះសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នេះ បើយោង តាមសេចក្តីថ្លែងការណ៍ ពី សេតវិមាន អំឡុងថ្ងៃពុធនេះ ។
គួររំឮកថា លោក Lee Kuan Yew គឺជាស្ថាបនិក ប្រទេស សឹង្ហបុរី ដែលបានប្រែក្លាយដីកោះ ដ៏តូចមួយ នេះ សម្បូរទៅដោយភក់ ស្ថិតនៅក្រោមអាណានិគម អង់គ្លេស ទៅជា ប្រទេសមួយដែលមានភាពរីក ចម្រើន ទំនើប ល្បីខ្លាំងលើសកលោក ។ សពរបស់លោក នឹងត្រូវបូជា អំឡុងថ្ងៃអាទិត្យចុងសប្តាហ៍នេះ បន្ទាប់ពីកម្មវិធីបុណ្យសពរបស់លោក ត្រូវបានគេរំពឹងទុកថា នឹង មានការចូលរួម ពីសំណាក់បណ្តាមេ ដឹកនាំតំបន់អាស៊ីបាស៊ីហ្វិក ក៏ដូចជា ពីសំណាក់មេដឹកនាំ ពិភពលោក មួយចំនួនផ្សេងទៀត ។
ខាងក្រោមនេះ គឺ ជាបញ្ជី សរ បញ្ជាក់ ពីគណៈប្រតិភូជាន់ខ្ពស់បរទេស មានដូចជា មេដឹកនាំ ប្រចាំប្រ ទេស ដែលបាន លើកឡើយ អោយដឹងថា ពួកគេនឹងមកចូលរួម កម្មវិធីបុណ្យសព ស្ថាបនិក សឹង្ហបុរី លោក Lee Kuan Yew នៅថ្ងៃអាទិត្យ ទី ២៩ មីនា នេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន