CamNews

ជីវិត និងការងារ 

អាងទឹកសម្ងាត់ អាយុកាល ៣,០០០ ឆ្នាំត្រូវបានរកឃើញ


អ៊ីស្រាអែល៖ បើតាមការអោយដឹងពីពត៌មាន​ ដេលីមែល កាលពីដើមសប្ដាហ៍នេះ បាន
អោយដឹងថា ក្រុមអ្នកបុរាណវិទ្យានៃប្រទេសអ៊ីស្រាអែល បានរកឃើញអាងស្ដុកទឹក
សម្ងាត់ដ៏ធំមួយ ដែលមានអាយុកាលជិត ៣,០០០ ឆ្នាំមកហើយ។



បើតាមការអោយដឹងពីលោក Tvika Tsuk ប្រធានស្រាវជ្រាវផ្នែកបុរាណវិទូ បាននិយាយថា
អាងទឹកសម្ងាត់ដ៏ធំនេះ គឺអាចផ្ទុកទឹកបានប្រមាណជា ២៥០ ម៉ែត្រគូប ដែលមានទីតាំងស្ថិត
នៅ ក្នុងព្រះវិហារអ៊ីស្លាមមួយ (Muslim Shrine) ជិតទីក្រុងជ័ររ៉ូសាលឹម។



លោក Tsuk បានអះអាងថា បើយោងទៅលើការពិសោធន៍ នៃផ្ទាំងថ្មរបស់អាងទឹកនេះ គឺ
អាចអោយយើងដឹងថា អាងទឹកមួយនេះ ត្រូវបានគេសាងសង់ឡើងជិត ៣,០០០ ឆ្នាំមក
ហើយ ពោលគឺ គេសាងសង់ឡើងសម្រាប់ថ្វាយព្រះអទិទេព ដែលជាម្ចាស់ថែរក្សាក្នុងព្រះ
វិហារនេះ៕


ដោយ៖ រក្សា
ប្រភព៖ dailymail


Tags: lifestye knowdement3000 yrs reservoirIsrael