CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ រតនសម្បត្តិ បន្សល់ទុក ពីស.វទី ១១ ពីក្រោមដី មួយកន្លែង

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មានបរទេស Yahoo កាលពី ១៤ ម៉ោងមុននេះ បានចេញផ្សាយ អត្ថបទសារ ព័ត៌មាន អោយដឹងថា នៅឯក្រុង Ramla ភាគកណ្តាល ប្រទេស អ៊ីស្រាអែល ឯណោះវិញ រតនសម្បត្តិ ដែលមានអាយុកាល ចន្លោះពី ចុង សតវត្សទី ១០ ទៅដើម សតវត្សទី ១១ ត្រូវបានគេ រក ឃើញនៅ ក្នុងប្រទេសនេះ ។

បន្ថែមពីលើនេះ ប្រភព សារព័ត៌មាន ដដែល បន្ថែមថា ការរកឃើញ លើកនេះ អាចប្រទះ ឃើញទៅបាន ក៏ដោយសារ តែអំឡុងពេល មានការជីក កកាយ គាស់ ទីតាំងនោះ ក្នុងគោលបំណង ធ្វើការស្តារផ្លូវ ដើម្បី បម្រុង នឹងធ្វើការសាងសង់ស្ពាន ដែលជាតំណ ភ្ជាប់ ផ្លូវហាយវេ លេខ ៤៤ ថ្មី ។ យ៉ាងណាមិញ បើយោង តាមសម្តី លោក Hagit Torgë ជាអ្នកចាត់ការទូទៅ នៃការប្រតិបត្តិការ ជីក កកាយ​ គាស់ លើកនេះ បាន បន្តអះអាង អោយដឹងថា វាទំនងជា អចលនទ្រព្យ ក៏ដូចជា រតនសម្បត្តិទាំងនេះ គឺជា របស់ក្រុមគ្រួសារ អ្នកមាន ស្តុក កាលពី អតីតកាល កន្លងទៅ ហើយ វាគឺជាលើកដំបូង ដែលមានករណី រកឃើញ ប្រភព ទឹក កាលពីអតីតកាល កន្លងទៅ ដែលត្រូវបានគេ សន្មត់ថា វាគឺជា ការតុបតែង។

គួររំឭកផងដែរថា ជាមួយនឹង ការរកឃើញ លើកនេះ វាត្រូវបានគេ សន្មត់អោយដឹងថា ជាការ រកឃើញ ប្រភពទឹក ដែលអាចកំណត់ បាននូវ អាយុកាល ច្បាស់លាស់ជាងគេ និងលើកដំបូងបំផុត ដោយនៅក្នុង នោះ គេបានរកឃើញ តំណភ្ជាប់ បំពង់បង្ហូរទឹក ពីបុរាណ ធ្វើពី terra cotta ក៏ដូចជា​ រកឃើញ នូវបន្ទប់ រស់នៅ ពីរផ្សេងទៀត និង ចង្កៀងប្រេងកាត តុក្តតា ធ្វើអំពី ឆ្អឹង​ ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ បើតាមការ គូសបញ្ជាក់ បន្ត ពីអ្នកជំនាញ បន្តអោយដឹងថា អចលនទ្រព្យ ពោលគឺ តំបន់នេះ ទំនងជា ត្រូវបានគេ បោះបង់ចោល ទាំងស្រុង កាលពី ពាក់កណ្តាល ស.វ ទី ១១ ។ ការតាំង បង្ហាញជាក់ ស្តែង មួយនឹងធ្វើឡើង នាពេលអនាគត ដល់ខ្លីនេះ នៅឯ ទីធ្លា សាលពិពណ៌ក្រុង Pool of Arches ក្រោយពី មានការជីក កកាយ គាស់ រួចរាល់ ៕

ប្រែសម្រួល​ ៖ កុសល
ប្រភព ៖ yahoo


Tags: Israel Unearth Ancient Estate Int news Unt news Viral video