CamNews

ប្លែកៗ 

នារីម្នាក់ មានសមត្ថភាពដ៏អស្ចារ្យដូច X-men បង្កការភ្ញាក់ផ្អើល ពេញហាងកាហ្វេ (មានវីដេអូ)

វីដេអូ ការបញ្ចេញយុទ្ធសិល្ប៍ អភិនីហារ កក្រើកពេញហាងកាហ្វេមួយកន្លែង នៅក្នុងទីក្រុង ញូយ៉ក
សហរដ្ឋអាមេរិច បានទទួលការចាប់អារម្មណ៍ចូលទស្សនារាប់លាននាក់ បន្ទាប់ពីវីដេអូមួយនេះបាន
បង្ហោះនៅលើអ៊ីនធឺណេត ដែលជាក់ស្តែង ក្រោយពីការអាប់ឡូតចូល Youtube បានជិត ៣ថ្ងៃ តែ
ប៉ុណ្ណោះ ទទួលបានការចុចទស្សនា ដល់ទៅជាង ១៣ លាន Views ។

វីដេអូដែលទទួលបានការចាប់អារម្មណ៍ដ៏ច្រើនសន្ធឹកនេះ គឺនិយាយពីនារីវ័យក្មេងម្នាក់ បានមាន
កំហឹងក្រេវក្រោធជាមួយបុរសម្នាក់ នៅក្នុងហាងកាហ្វេមួយកន្លែង ហើយបានបញ្ចេញកំហឹង ទៅ
លើបុរសម្នាក់នោះ ដោយនាងបានប្រើយុទ្ធសិល្ប៍ ឲ្យបុរសនោះប៉ើងខ្ទាតឡើងជញ្ជាំង មិនតែប៉ុណ្ណោះ
សម្ភារះ ទាំងអស់នៅក្នុង ហាងកាហ្វេមួយនោះ ក៏ត្រូវនាងប្រើអភិនីហារ កំទេចខ្ទេចខ្ទីផងដែរ។

តាមពិតទៅ មិនមែនមនុស្សស្រីម្នាក់នោះ ចេះសិល្ប៍សាស្រ្ត អភិនីហារអ្វីនោះទេ នេះគ្រាន់តែជា
គំនិតច្នៃប្រឌិតមួយ របស់មនុស្សមួយក្រុម ដើម្បីទទួលបាននូវការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលពី
អ្នកដទៃប៉ុណ្ណោះ។

បើទោះបីជា វាគ្រាន់តែជាការច្នៃប្រឌិត ក៏ពិតមែន ប៉ុន្តែដោយសារតែភាពសហការ និងការបង្កើត
ឈុតឆាកសម្តែងបានយ៉ាងល្អ សកម្មភាពមួយនេះ បោកបានមនុស្សជាច្រើន ដោយបានធ្វើឲ្យ
មនុស្សមិនតិចឡើយ ដែលចូលទិញ និងញ៉ាំភេសជ្ជៈ នៅក្នុងហាងកាហ្វេនោះ សុទ្ធតែមានការ
ភ្ញាក់ផ្អើល ដែលក្នុងនោះ មានអ្នកខ្លះ ភ័យស្លន់ស្លោរ រត់គេចចេញស្ទើរលស់ព្រលឹងថែមទៀតផង។

ដើម្បីជ្រាបកាន់តែច្បាស់ ថាតើវីដេអូនៃភាពច្នៃប្រឌិតមួយនេះ អស្ចារ្យ (Cool) យ៉ាងណានោះ? សូម
ទស្សនាវីដេអូខាងក្រោមនេះ ជាមួយគេហទំព័រកំសាន្ត ខេមញូវ ទាំងអស់គ្នា៖

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- ស្មាតហ្វូនស៊េរីខ្ពស់ៗមួយណា ដែលមានភាព ធន់រឹងមាំ ជាងគេ នៅពេលបច្ចុប្បន្ននេះ?
- Galaxy Round: ស្មាតហ្វូនដំបូងគេមានអេក្រង់ OLED កោង, Hardware ដូច Note 3 បង្ហាញខ្លួន

- Apple នឹងធ្វើការបង្ហាញណែនាំ iPad ថ្មី នៅថ្ងៃទី ២២ ខែតុលា ខាងមុខនេះ

- អស្ចារ្យមែន! កំពូលការប្រយុទ្ធ រវាងម្រាមដៃមនុស្សពិតៗ និងរូបគំនូរជីវចល (មានវីដេអូ)

- វីដេអូ៖ លោតចូលផ្លូវរថភ្លើង បំណងសម្លាប់ខ្លួន តែទំនងមិនទាន់ដាច់ចិត្ត ខំប្រឹងឱនចុះ រួចខ្លួនវិញ

- Camera Galaxy S5 និង Note 4 នឹងថតរូបបានច្បាស់ល្អ ជាងមុន ៨ដង ក្នុងលក្ខខណ្ឌខ្វះពន្លឺ

- iPhone 6 អាចនឹងមានអេក្រង់ទំហំធំជាងមុនគឺ 4,8 inch

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: Telekinetic Coffee Shop Surprise new york unbelievable strange វីដេអូប្លែកៗ