CamNews

ទូរស័ព្ទ 

Galaxy Round: ស្មាតហ្វូនដំបូងគេមានអេក្រង់ OLED កោង, Hardware ដូចនឹង Note 3 បង្ហាញខ្លួន

ទីបំផុត Samsung បានធ្វើការបង្ហាញណែនាំ Galaxy Round, ស្មាតហ្វូនដំបូងគេនៅលើពិភព
លោក ដែលមានអេក្រង់ OLED កោង។ យើងអាចនិយាយបានថា នេះគឺជា Note 3 មួយផង
ដែរ ប៉ុ​ន្តែវាមានអេក្រង់កោង មានរន្ធ USB 3.0 ហើយជាពិសេសគឺ សំបកផ្នែកខាងក្រោយ
ធ្វើពីស្បែកទន់។

ក្រៅពីលក្ខណៈពិសេស នៃអេក្រង់ប្រភេទកោង រូបសណ្ឋាន Hardware របស់វា (Galaxy
Round) ក៏ខ្ពស់គួរសមផងដែរ (ដូចនឹង Note 3) ជាមួយនឹងអេក្រង់ទំហំ 5.7" Full-HD, camera
13MP, RAM ឡើងដល់ 3GB, ប្រើ chip Quad Core 2.3GHz និងប្រព័ន្ធប្រតិបត្តិការ Android
4.3 ថ្មីបំផុត។ តំលៃលក់នៃ Galaxy Round ក៏ស្ថិតនៅក្នុងកំរិតខ្ពស់មួយផងដែរគឺប្រហែល
១០១៣ ដុល្លារ ថ្លៃជាងច្រើន បើប្រៀបជាមួយនឹងស្មាតហ្វូនស៊េរីខ្ពស់ៗ ផ្សេងទៀត។

ស្មាតហ្វូននេះ នឹងដាក់លក់នៅប្រទេសកូរ៉េខាងត្បូង (ប្រព័ន្ធទូរស័ព្ទចល័ត SK Telecom) នៅ
ថ្ងៃស្អែនេះ (១០ តុលា) ជាមួយនឹងពណ៌តែមួយប៉ុណ្ណោះគឺ "Luxury Brown"។ តាមប្រភព នៅមិន
ទាន់បានប្រាប់ឲ្យដឹងពីថ្ងៃដាក់លក់ ទូទាំងពិភពលោកឡើយ។

លក្ខណៈពិសេសៗ មួយចំនួន នៃ Galaxy Round ៖

  • Android 4.3
  • CPU: Quad Core 2.3GHz
  • Camera ក្រោយ: 13 MP
  • Camera មុខ: 2MP
  • RAM: 3GB
  • តំណភ្ជាប់: USB 3.0, NFC, BT 4.0, 4G
  • មេម៉ូរីក្នុង: 32GB
  • ខ្នាតប្រវែង: 151,1 x 79,6 x 7,9 mm
  • ទម្ងន់: 154 gram
  • ថ្ម: 2800mAh

 

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Apple នឹងធ្វើការបង្ហាញណែនាំ iPad ថ្មី នៅថ្ងៃទី ២២ ខែតុលា ខាងមុខនេះ
- អស្ចារ្យមែន! កំពូលការប្រយុទ្ធ រវាងម្រាមដៃមនុស្សពិតៗ និងរូបគំនូរជីវចល (មានវីដេអូ)

- វីដេអូ៖ លោតចូលផ្លូវរថភ្លើង បំណងសម្លាប់ខ្លួន តែទំនងមិនទាន់ដាច់ចិត្ត ខំប្រឹងឱនចុះ រួចខ្លួនវិញ

- Camera Galaxy S5 និង Note 4 នឹងថតរូបបានច្បាស់ល្អ ជាងមុន ៨ដង ក្នុងលក្ខខណ្ឌខ្វះពន្លឺ

- iPhone 6 អាចនឹងមានអេក្រង់ទំហំធំជាងមុនគឺ 4,8 inch

- iPhone 5S ព័ទ្ធកោងប៉ុណ្ណឹងហើយ នៅតែមានដំណើរការល្អ ដូចធម្មតា

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Galaxy Round first smartphone curved OLED screen samsung hightech