តាមបណ្តាប្រភពពី AllThingD ទើបតែបានឲ្យដឹងថា ព្រឹត្តិការណ៍បង្ហាញណែនាំ iPad ថ្មី នឹង
ប្រារព្ធធ្វើឡើងនៅថ្ងៃទី ២២ ខែតុលា ខាងមុខនេះ ប៉ុន្តែមិនបាននិយាយបញ្ជាក់ឲ្យច្បាស់ពី
ទីតាំងនៃការប្រារព្ធព្រឹត្តិការណ៍នោះឡើយ។ ដូច្នេះ ព្រឹត្តិការណ៍របស់ Apple នឹងធ្វើឡើងចំ
ថ្ងៃគ្នា ជាមួយនឹង Nokia World នៅ UAE និង Microsoft Surface 2 នៅអាមេរិច។
នៅក្នុងព្រឹត្តិការណ៍នេះ iPad នឹងជាតួឯកសំខាន់ ហើយប្រហែលជា Mac Pro 2013 និង
OS X 10.9 ក៏នឹងធ្វើការបង្ហាញខ្លួន នៅក្នុងពេលនោះដែរ។
តាមប្រភពពីព័ត៌មានចចាមអារាមជាច្រើន បានឲ្យដឹងថា iPad នឹងមានរូបរាងតូចស្អាតជាង
មុន ដែលការរចនាម៉ូតដូចនឹង iPad mini, កាមេរ៉ាថតរូប ក៏ល្អជាងមុនដែរ និងប្រើប្រាស់ chip
A7។ ចំណែក iPad mini ក៏មានព័ត៌មានចចាមអារាមនិយាយថា នឹងបំពាក់នូវអេក្រង់ប្រភេទ
Retina និងប្រើ chip A7 ផងដែរ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- អស្ចារ្យមែន! កំពូលការប្រយុទ្ធ រវាងម្រាមដៃមនុស្សពិតៗ និងរូបគំនូរជីវចល (មានវីដេអូ)
- វីដេអូ៖ លោតចូលផ្លូវរថភ្លើង បំណងសម្លាប់ខ្លួន តែទំនងមិនទាន់ដាច់ចិត្ត ខំប្រឹងឱនចុះ រួចខ្លួនវិញ
- Camera Galaxy S5 និង Note 4 នឹងថតរូបបានច្បាស់ល្អ ជាងមុន ៨ដង ក្នុងលក្ខខណ្ឌខ្វះពន្លឺ
- iPhone 6 អាចនឹងមានអេក្រង់ទំហំធំជាងមុនគឺ 4,8 inch
- iPhone 5S ព័ទ្ធកោងប៉ុណ្ណឹងហើយ នៅតែមានដំណើរការល្អ ដូចធម្មតា
- Galaxy Note 3 អេក្រង់កោង អាចនឹងបង្ហាញខ្លួន នៅសប្តាហ៍នេះ
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte