CamNews

ព័ត៌មានអន្តរជាតិ 

បែកគំនិត ចុះចូលជាមួយនឹង ISIS អតីតតារាម៉ូដែល ត្រូវបានសម្លាប់ ពេលប្រយុទ្ធ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ អតីតតារាបង្ហាញម៉ូត និងជា DJ មួយរូប មកពីទីក្រុង Melbourne ប្រទេសអូស្រ្តាលី នោះមានសេចក្តីរាយការណ៍ ពីអតីតភ្នាក់ងាររបស់លោកអោយដឹងថា បេក្ខភាព អតីត​   តារាបង្ហាញម៉ូត និងជា DJ មួយរូប ត្រូវបានគេមានជំនឿជាក់អោយដឹងថា បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ក្នុង ករ ណីមានការវាយប្រហារ ខណៈរូបលោក ចូលដៃប្រយុទ្ធគាំទ្រ ភាគីខាងក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS នៅក្នុងប្រទេស ស៊ីរី ។

ឪពុកម្តាយ អតីតតារាបង្ហាញម៉ូត និងជា DJ លោក Sharky Jama វ័យ ២៥ ឆ្នាំ ទទួលបានដំណឹងសោក សៅនៃមរណភាពកូនប្រុសរបស់ខ្លួនបានតាមរយៈ អត្ថបទសារ ក៏ដូចជា ទូរស័ព្ទហៅចូល អំឡុងថ្ងៃច័ន្ទ នេះផ្ទាល់តែម្តង នេះបើយោងតាមការគូសបញ្ជាក់  អោយដឹង ពី   មន្រ្តីជាន់ខ្ពស់នៃ  ក្រុម ប្រឹក្សាភិបាល Somali Australian Council of Victoria លោក Hussein Harakow ។

លោកបានបន្តអោយដឹងថា លោកពិតជាមានភាពតក់ស្លុត រន្ធត់ និងខកចិត្តជាខ្លាំង ចំពោះព័ត៌មានខាង លើនេះ ខណៈលោក ក៏ជាអ្នកស្គាល់ច្បាស់ក្រុមគ្រួសារខាងលើដូចគ្នាដែរ    របាយការណ៍ បញ្ជាក់អោយ ដឹងថា ៖ អតីតតារាបង្ហាញម៉ូត និងជា DJ លោក Jama បាន បាត់ខ្លួន  កាលពីអំឡុងខែ សីហា ឆ្នាំកន្លង ទៅជាមួយនឹងក្រុមមនុស្ស ជនជាតិអូស្រា្តលី កាត់ស៊ូមាលី ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Australia Perth Canberra Sydney