CamNews

សុខភាព 

រូបមន្តទេវតា ៣យ៉ាង ព្យាបាលកំចាត់ជំងឺផ្តាសាយ បានដោយធម្មជាតិ (មានវីដេអូ)

ជំងឺផ្តាសាយជាប្រភេទជំងឺសាមញ្ញមួយ ដែលតែងតែកើតមានឡើងចំពោះនៅទូទៅ ជាពិសេស
ងាយកើតមានបំផុតចំពោះអ្នកដែលមានសុខភាពមិនល្អ មិនធ្លាប់ហាត់កីឡា ដោយសារតែមាន
រាងកាយទន់ខ្សោយជាងមនុស្សដែលបានហាត់កីឡា។ ជំងឺផ្តាសាយនេះ  កើតមានឡើងដោយ
បញ្ហាបម្រែបម្រួលអាកាសធាតុ ត្រូវទឹកភ្លៀង និងខ្យល់ ជាដើម។ មួយវិញទៀត ជំងឺប្រភេទនេះ
នឹងបង្ហាញនូវរោគសញ្ញាដូចជា៖ មានអាការឈឺក្បាល ហៀសំបោរ ក្អក និង ក្តៅខ្លួន។

ខាងក្រោមនេះ គឺជារូបមន្តធម្មជាតិងាយៗ អាចជួយព្យាបាលកំចាត់ជំងឺផ្តាសាយចេញពីខ្លួនអ្នក
បានយ៉ាងងាយ និងឆាប់រហ័ស។

វិធីទី១៖ សូមយកទឹកដោះគោក្តៅ ១កែវ លាយជាមួយនឹង ម្ស៉ៅរមៀត  ១ស្លាបព្រាកាហ្វេ និង
ម្រេចខ្មៅ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក ផឹក ២ដង ក្នុង ១ថ្ងៃ ជាការស្រេច។

វិធីទី២៖ សូមយកគ្រាប់ធញ្ញជាតិ carom  ១ស្លាបព្រាបាយ  ដាក់ខ្ចប់ជាមួយនឹងក្រណាត់ស្អាត
រុំឱ្យជិត បន្ទាប់មក វានៅជិតច្រមុះ ឬ នៅជិតរន្ធច្រមុះ ដើម្បីឱ្យអ្នកអាចស្រូបយកក្លិននេះ ចូល
ពេលអ្នកដកដង្ហើមចេញចូល។

វិធីទី៣៖ សូមយកផ្លែក្រចាប់ (okra) ចំនួន ១០០ក្រាម  កាត់ជាបំបែកតូចៗ  ដាក់ចូលក្នុងទឹក
កន្លះលីត្រ ដាំឱ្យពុះរយៈពេល ១០ ទៅ ១៥នាទី  បន្ទាប់មក  ដាក់ច្រមុះរបស់អ្នក  ស្រូបយក
ចំហាយទឹកនោះជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda


Tags: health,  Natural Ayurvedic Home Remedies for Common Cold