CamNews

ព័ត៌មានអន្តរជាតិ 

ប្រមាញ់ជាប់ ក្រុមចោរចិត្តព្រើល ប្រើយុទ្ទសាស្រ្តថ្មីលួចទូរស័ព្ទដៃ "ចង្កឹះ"

ព័ត៌មានអន្តរជាតិ   ៖  ប្រមាញ់ជាប់  វីដេអូ  ក្រុមចោរចិត្តព្រើល  ប្រើយុទ្ទសាស្រ្តថ្មីក្នុងការលួច
ទូរស័ព្ទដៃ ពីក្នុងហ៊ោបៅ របស់ក្រុមមនុស្សស្លូតត្រង់ ក៏កំពុងតែធ្វើដំណើរនៅតាមទីសាធារណៈ
ដោយប្រើចង្កឹះ នេះបើយោងតាមការដកស្រង់អត្ថបទ ដែលទើបតែបានចេញផ្សាយដោយទំព័រ
សារព័ត៌មានបរទេស singaporeseen ។

គួរបញ្ជាក់អោយដឹងផងដែរថា ការប្រើចង្កឺះក្នុងការលួចទូរស័ព្ទដៃនេះ បង្កជាភាពភ្ញាក់ផ្អើលជា
ខ្លាំង    ស្របពេលដែលមានមតិរិះគន់លើកឡើងថា​  មិនគួរណាពួកវាហ៊ានដល់ថ្នាក់នេះសោះ
តែអ្វីដែលធ្វើអោយមានភាពភ្ញាក់ផ្អើលជាខ្លាំង  និង  ងឿយឆ្ងល់នោះគឺថា  ហេតុអ្វីបានជារាល់
មនុស្សម្នាជាច្រើននាក់ផ្សេងទៀត  ដែលបានធ្វើដំណើរនៅតាមទីសាធារណៈដូចគ្នានោះ  មិន
ជូយអន្តរាគមន៍គ្នាផងទៅ ឬក៏ពួកគេបានគិតថា វាមិនមែនជារឿងរបស់ពួកគេ?  ជ្រាបកាន់តែ
ច្បាស់    ថាតើក្រុមចោរចិត្តព្រើលទាំងនោះ ហ៊ានធ្វើសកម្មភាពរបស់ខ្លួនយ៉ាងណា  តាមដាន
ទស្សនាវីដេអូខ្លីខាងក្រោមនេះ ទាំងអស់គ្នាណា ៖

ប្រការគួរចងចាំ ៖​ ប្រហែសបាត់ ប្រយ័ត្នគង់, មិនខ្វល់ថានៅទីណានោះទេ គួរណាមាន
ការប្រុងប្រយ័ត្នខ្ពស់ ទើបជាការប្រសើរ ។

 

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ singaporeseen


Tags: international news strange news unbelievable news pic