CamNews

ព័ត៌មានអន្តរជាតិ 

ជាលទ្ធផល ឃាតករចិត្តឆើត សម្លាប់មនុសជិត ២០០ ត្រូវបានចាប់ឃាត់ ខ្លួនហើយ

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទំព័រសារព័ត៌មានបរទេស
ស្កាយ   ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាច  ថ្ងៃអាទិត្យ ម្សិលមិញនេះ បានគូស
បញ្ជាក់អោយដឹងថា  ជាលទ្ធផលម្ចាស់អាគារវាយនភ័ណ្ឌ  ដែលមានកំពស់ដល់ទៅ  ៨ ជាន់
ត្រូវបានចាប់ឃាត់ខ្លួនហើយ បន្ទាប់ពីបានជួបឧបទ្ទេវហេតុដ៏គួរអោយរន្ធត់នេះ កាលពីពេល
កន្លងទៅ។

គួរបញ្ជាក់ផងដែរថា  ទន្ទឹមនឹងមានការជួយសង្គ្រោះ ដើម្បីបន្តក្នុងការរករុកអ្នកដែលរស់រាន
មានជីវិតនោះ  ស្រាប់តែ មានគ្រោះអគ្កីភ័យមួយទៀត  បានកើតឡើងទន្ទឹមនឹងគ្នា   ផងដែរ
ដែលបណ្តាលអោយក្រុមជូយសង្គ្រោះ បង្ខំចិត្តផ្អាកយុទ្ធនាការជួយសង្គ្រោះរបស់ខ្លួន។

ប្រភពសារព័ត៌មានដដែល  បន្ថែមថា  មូលហេតុដែលបានបណ្តាលអោយកើតមានឡើងនូវ
គ្រោះអគ្គីភ័យអំឡុងពេលនៃការជូយសង្គ្រោះនោះក៏ព្រោះតែក្រុមជូយសង្គ្រោះបានព្យាយាម
កាត់សរសែដែក   បំណងឈានទៅដល់ការ ជូយសង្គ្រោះស្រ្តីជងរងគ្រោះម្នាក់  រំពេចនោះក៏
បង្កើតបានជាផ្កាភ្លើង និងឆាបឆេះតែម្តង។

ដោយឡែក បើនិយាយពីឧបទ្ទេវហេតុគ្រោះថ្នាក់អគ្គីភ័យមួយនេះបានបណ្តាលអោយមនុស្ស
៣ នាក់រងរបួស។ លើសពីនេះ  ប្រភពសារព័ត៌មានដដែល  បញ្ជាក់បន្ថែមថាម្ចាស់អាគារវាយ
នភ័ណ្ឌ  ដែលមានកំពស់ដល់ទៅ ៨ ជាន់នេះ មានឈ្មោះ Mohammed Sohel Rana ត្រូវបាន
បញ្ជូនទៅក្រុងដាកាហើយ តាមរយៈឧទ្ធម្ភាចក្រ ដើម្បីធ្វើការកាត់ទោសទៅតាមផ្លូវច្បាប់។

គួររំឭកផងដែរថា កាលពីអំឡុងថ្ងៃពុធ ទី២៤ ខែមេសា កន្លងទៅនេះ មានឧបទ្ទេវហេតុគ្រោះ
ថ្នាក់ដ៏រន្ធត់មួយ   បានកើតឡើង  នៅក្នុងប្រទេសបង់ក្លាដេស្ស  ដែលបានសម្លាប់មនុស្សជិត
២០០ នាក់ ខណៈរាប់ពាន់ផ្សេងទៀតបានរងរបួស  បន្ទាប់ពីមានការបាក់រលំអាគាររោងចក្រ
កំពស់ ៨ ជាន់  ​ ស្របពេលដែលកម្មករទាំងអស់  ត្រូវបានបង្ខំចិត្តអោយបំពេញការងាររបស់
ខ្លួន នៅក្នុងរោងចក្រមួយនោះ   ពីសំណាក់ម្ចាស់រោងចក្រ  បើទោះជាមានការធ្វើបាតុកម្មសុំ
មិនបំពេញការងារ បន្ទាប់ពីរកអោយឃើញថា សំណង់អាគារមួយនេះ មានការបាក់បែកខ្លាំង
ក៏ដោយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: international news strange news unbelievable news pic