CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់ទៀតហើយ ជនស្លូតត្រង់ ១៧ នាក់ ដោយការវាយប្រហារ តាមអាកាស ប្រឆាំងភារវកម្ម ពួក ISIS

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ជនស៊ីវិល ១៧ ត្រូវបានសម្លាប់ ខណៈច្រើនជាង ៤០ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និង ស្រាល កាលពីថ្ងៃសុក្រ ម្សិលមិញនេះផ្ទាល់តែម្តង ដោយការវាយប្រហារតាមអា កាសប្រឆាំងទៅនឹងភារវកម្ម ដឹកមុខដោយសហរដ្ឋអាមេរិក នៅភូមិ ភាគខាងជើង ប្រទេស ស៊ីរី នេះបើ តាមការសេចក្តីរាយការណ៍ ពីក្រុមអ្នកសង្កេតការណ៍ ។

                                                              រូបភាពឯកសារ

ប្រភពបន្តអោយដឹងថា យន្តហោះចម្បាំង ប្រឆាំង   ភារវកម្ម  បាន វាយ ប្រហារភូមិ Beirmhali ក្នុងខេត្ត Aleppo ប្រទេស ស៊ីរី ភាគខាងកើតឆៀងខាង លិច  ប្រទេស ។ ក្រុមឃ្លាំមើលសិទ្ធមនុស្ស ប្រទេស ស៊ីរី អោយដឹងថា តួរលេខអ្នកស្លាប់ អាចនឹងមានការកើនឡើង   ដោយហេតុតែ ចំនួនអ្នកជនរងគ្រោះធ្ងន់ៗ មានច្រើនលើសលប់ ។

របាយការណ៍ បញ្ជាក់អោយដឹងថា ចាប់តាំងពីយុទ្ធនាការ នៃការវាយប្រហារ ប្រឆាំង ទៅ  នឹងក្រុមរដ្ឋអ៊ី ស្លាមជ្រុលនិយម នៅប្រទេស​ស៊ីរី ពីខែ កញ្ញា ឆ្នាំ ២០១៤ ក្នុងនោះ ជនរងគ្រោះ​ជាពលរដ្ឋ  ស៊ីវិល ចំនួន ៦៦ នាក់ ត្រូវបានសម្លាប់ដោយ កងកម្លាំងចម្រុះអន្តរជាតិ ផ្ទាល់តែម្តង ។ ដោយ  ឡែក  ពីគ្នា អំឡុងថ្ងៃ សុក្រម្សិលមិញនេះ   ក្រុម   អ្នក  ប្រយុទ្ធ Kurdish ១២ នាក់ នៃ កង កម្លាំង  ការពារប្រជាជន People's Protection Units (YPG) និងសមាជិក រដ្ឋអ៊ីស្លាម   ជ្រុលនិយម ៣៥ នាក់ផ្សេងទៀត ត្រូវបានសម្លាប់ កំ ឡុងពេលដែលមានការប៉ះទង្គិច រវាងក្រុមទាំងពីរ នៅភាគខាងជើង ខេត្ត al-Hasakah ៕


                                                              រូបភាពឯកសារ


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda