ស្ទើរតែមិនគួរអោយជឿ & គ្រោះថ្នាក់ ៖ ការវាយប្រហារចាក់សម្លាប់គ្នា ដោយកាំបិទ នៅក្នុងផ្សារទំនើប មួយកន្លែង ក្នុងខេត្ត Shanxi ប្រទេសចិន នោះ បានបណ្តាលអោយ មនុស្ស ពីរនាក់ ស្លាប់បាត់បង់ជីវិត ខណៈម្នាក់ផ្សេងទៀត រងរបួសធ្ងន់ កាលពីថ្ងៃទី ២១ កន្លងទៅនេះ ។
សារព័ត៌មានរដ្ឋចិន ស៊ិនហួរ ចុះផ្សាយ បន្តអោយដឹងថា ជម្លោះរយៈពេលវែងអូសបន្លាយយូររហូតកើត មានឡើងនូវអំពើហឹង្សានោះ ផ្តើមចេញពីគូបដិប ប្រឈមមុខដាក់គ្នា ជាអាជីវករ ដូចគ្នាលក់ដូរនៅក្នុង
ផ្សារទំនើបតែមួយ ។ ប្រភពសារព័ត៌មានបន្តចុះផ្សាយអោយដឹងថា ស្រ្តីពីរនាក់ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ខណៈបុរសម្នាក់ បានទទួលរងរបួសធ្ងន់ ក្រោយពី មាន ការវាយប្រហារចាក់ សម្លាប់គ្នា ដោយប្រើកាំបិតផ្ទះបាយ ។
ជនរងគ្រោះស្លាប់ទាំងពីរនាក់ គឹជាបងប្អូនស្រីនឹងគ្នា មាននាមត្រកូល Li ខណៈស្រ្តីជាបង មានវ័យ៣៨ ឆ្នាំ និងស្រ្តីជាប្អូន មានវ័យ ៣៥ ឆ្នាំ ដោយឡែក បុរសជាជនរងគ្រោះ គឺជាស្វាមី ប្អូនស្រី មានវ័យ ៣៥ ឆ្នាំ នេះបើយោងតាមរបាយការណ៍ ។ យ៉ាងណាមិញ មូលហេតុពិត នៅពីក្រោយ ការវាយប្រហារ ដ៏សា ហាវមួយនេះ មិនទាន់ដឹងជាក់ច្បាស់នៅឡើយទេ មន្រ្តីប៉ូលីសក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត ពី ព័ត៌មានលម្អិត ចេញពីកន្លែងកើតហេតុ នាជាន់ទី ១ នៃសំណង់អាគារផ្សារទំនើប ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន