CamNews

សម្រស់ 

ចង់​បាន​ត្រគាកធំជាងមុន ត្រូវ​តែ​ហាត់​ប្រាណ តាម​វិធី​របស់ Lyzabeth Lopez

ជួបជាមួយ Lyzabeth Lopez ដែលជាកំពូលតារាម៉ូដែលលំដាប់អន្ដរជាតិ និងជាស្ថាបនិករបស់
Hourglass Workout ហើយនាង គឺជានារីម្នាក់ក្នុងចំណោមនារីដែលមានត្រគាកស្អាតបំផុត ក្នុង
ពិភពលោក។

ការធ្វើលំហាត់ប្រាណខាងក្រោម នឹងជួយឱ្យត្រគាករបស់អ្នក មានភាពស៊ិចស៊ី និងមានរាងមូល
គួរឱ្យចង់ស្ទាបអង្អែល។

លើកកែងជើង

ការលើកកែងជើងគឺជាកាយវិការដ៏ល្អ សម្រាប់បង្កើនរង្វង់ទី៣របស់អ្នក។ អ្នកអាចប្រើប្រាស់ទម្ងន់
​ជើង ដើម្បីបង្កើតភាពតឹងណែន ជួយឱ្យសាច់ដុំបានមាំមួន។

១. ចាប់ផ្ដើមដោយ យកដៃទ្រានទៅលើដី ដាក់ជើង និងជង្គង់របស់អ្នក ស្មើនឹងឥដ្ឋ ។ លើកជើង
ម្ខាងត្រង់ទៅលើ បង្កើតជាជ្រុង ៩០ដេក្រេ នៅត្រង់ជង្គង់។ បន្ទាប់មក ត្រូវបត់ជង្គង់ (ជើងដែល
លើកឡើងលើ) ចុះឡើង ដើម្បីបន្ដឹងសរសៃ និងសាច់ដុំត្រគាក នៅពេលអ្នកដកដង្ហើមចេញ។

២. ដកដង្ហើមចូល នៅពេលដាក់ជង្គង់ចុះបន្ដិចម្ដងៗ រួចប្ដូរជើង។
បន្ថែម ៖ សម្រាប់អ្នកដែលអាចហាត់ដោយប្រើកម្លាំងខ្លាំង ចូរធ្វើឱ្យបាន ពី ១ ទី ២នាទី សម្រាប់
ជើងម្ខាង ប៉ុន្ដែ លើកនេះ ត្រូវលាតសន្ធឹងជើងឱ្យធំទៅម្ខាង។ 

លោតអង្គុយ

ការលោតអង្គុយ គឺមានប្រសិទ្ធិភាពខ្ពស់ ក្នុងការបង្កើនកម្លាំង និងដុតរំលាយជាតិខ្លាញ់។

១. ដើម្បីចាប់ផ្ដើម ចូរបន្ទន់ជង្គង់ ចុះមកទាប (មិនត្រូវឱ្យទាបពេក)។ នេះគេហៅថា ឥរិយាបទ
បន្ទន់ជង្គង់ដោយសុវត្ថិភាព។

២. បន្ទាប់មក លោតទៅលើឱ្យបានត្រង់ដងខ្លួន និងទម្លាក់ជើងចុះ ដោយឥរិយាបទបន្ទន់ជង្គង់
ដោយសុវត្ថិភាព។ ធ្វើសាចុះឡើង បែបខាងលើនេះ ឱ្យបាន ៣០វិនាទី។

លើកជើងម្ខាង

កាយវិការនេះ មានប្រយោជន៍ដល់រាងកាយ និងបង្កើតភាពស៊ិចស៊ីដល់ជើង។

១. ទម្រេតខ្នងទៅលើឥដ្ឋ ដោយយកជើងម្ខាងជាន់ទៅលើឥដ្ឋ ហើយលើកជើងម្ខាងទៀត ត្រង់
ទៅលើ ចំណែកដៃទាំង ២ លាតសន្ធឹងស្មើឥដ្ឋ។

២. ដកដង្ហើមចេញ នៅពេលអ្នកដាក់ទម្ងន់ដងខ្លួនទៅលើជើងដែលជាន់នឹងឥដ្ឋ ហើយលើកគូទ
ឡើងទៅលើ ឱ្យត្រង់ជាមួយស្មា និងជង្គង់។ បន្ទាប់មក ដាក់គូទចុះទាប រួចលើកឡើងៗ ហើយ
ដើកដង្ហើមចូល នៅពេលអ្នកវិលត្រឡប់មកកាយវិការដំបូង។ ចូរធ្វើសាចុះឡើង ឱ្យបាន ២០នាទី
សម្រាប់ជើងនិមួយៗ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ cosmopolitan


Tags: Lyzabeth Lopez hip Bigger Butt ត្រគាកធំ