គ្រោះថ្នាក់ ៖ យោងតាមគេហទំព័រសារព័ត៌មានបរទេស (Asiaone) ដែលបានចេញផ្សាយ
នាប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា មានទារកវ័យទើបតែបាន ១៧ ថ្ងៃម្នាក់ត្រូវបាន
រកអោយឃើញថា បានស្លាប់បាត់បង់ជីវិត ដោយសារឈ្លក់ទឹកដោះគោ។
បើតាមរបាយការណ៍ បានបញ្ជាក់អោយដឹងថា រឿងឧបទ្ទេវហេតុមួយនេះ បានកើតឡើងនៅក្នុងអា
គារស្នាក់នៅ តំបន់ Relau នាប្រទេសម៉ាឡេស៊ី។ គួរបញ្ជាក់ផងដែរថា ដើមឡើយនាម៉ោងប្រមាណ
ជាង ៦ ព្រឹក ស្រ្តីជាម្តាយដែលមានឈ្មោះថា Ng Kian Weng បានរកអោយឃើញថា កូនប្រុសវ័យ
១៧ ថ្ងៃបានសន្លប់បាត់បង់ស្មារតី នឹងផ្ទៃមុខរបស់គេ ឡើងពណ័ខៀវផងដែរ។
ភ្លាមៗនោះ ស្រ្តីជាម្តាយ ក៏ប្រញ៉ាប់ប្រញ៉ាល់បញ្ជូនកូនរបស់ខ្លួន ទៅកាន់មន្ទីរពេទ្យ ដែលមានចំ
ងាយ ៣ គីឡូម៉ែត្រពីផ្ទះរបស់ខ្លួន តែជាអកុសល ខណៈពេលដែលទៅដល់មន្ទីរពេទ្យ លោកវេជ្ជ
បណ្ឌិតបានអះអាងថា ទារកតូចរូបនោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
រូបភាពទារកសិប្បនិម្មិត ក្រុមវេជ្ជបណ្ឌិតធ្វើការជួយសង្គ្រោះ ទារកឈ្លក់ទឹកដោះគោ
ក្រោយពីបានកើតមានឡើង នូវរឿងឧបទ្ទេវហេតុ ដ៏ហួសចិត្តមួយនេះ ក៏មានការអន្តរាគមន៍ពីភ្នាក់
ងារមានសមត្តកិច្ច តាមរយៈការតាមដានស៊ើបអង្កេត ហើយ បើនិយាយពីការអះអាងជំហានដំបូង
បានបញ្ជាក់អោយដឹងថា មូលហេតុចម្បងដែលបណ្តាលអោយទារកតូចនោះស្លាប់ ទំនងមកពីឈ្លក់
ទឹកដោះគោ បន្ទាប់ពីមានការធ្វេសប្រហែសរបស់ស្រ្តីជាម្តាយ តែយ៉ាងណាៗនោះ ករណីមួយនេះ
កំពុងតែស្ថិតនៅក្នុងតាមដានស៊ើបរកមូលហេតុពិតប្រាកដនៅឡើយ៕
ប្រការគួរចងចាំ ៖ "ប្រហែសតែមួយវិនាទី ជីវីនឹងបាត់បង់"
ដោយ ៖ ពិសី
ប្រភព ៖ Asiaone