CamNews

ព័ត៌មានអន្តរជាតិ 

ជាប់គុក ៤ ឆ្នាំ ព្រោះដៃមានឥទ្ធិពល របស់ខ្លួន មួយដៃស្លាប់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយដែលទើបតែបានចេញផ្សាយ កាលពី វេលាថ្ងៃត្រង់ ម្សិលមិញនេះ អោយដឹងថា បុរសវ័យក្មេង ម្នាក់ត្រូវបានតុលាការ សម្រេច កាត់ទោស អោយជាប់ពន្ធនាគារ ដល់ទៅ ៤ ឆ្នាំ ក្រោយពីមានករណី ឈ្លោះប្រកែកគ្នា រហូតដល់ថ្នាក់ ប្រើអំពើហឹង្សា ជាមួយនឹង វត្តមានដៃដ៏មានឥទ្ធិពលរបស់គាត់មួយ ដៃស្លាប់ ទៅលើបុរសម្នាក់ ទាក់ទិន នឹងជម្លោះ ជិះកង់ លើផ្លូវអ្នកថ្មើរជើង ។

ប្រភពបន្តអោយដឹងថា បុរសដែលជាជនជាប់ចោទ ខាងលើ មានឈ្មោះថា Lewis Gill មានវ័យទើប តែម្ភៃឆ្នាំ ខណៈបុរសជាជនរងគ្រោះ ស្លាប់បាត់បង់ជីវិត រងគ្រោះព្រោះមួយដៃ មានវ័យ ៤០ ឆ្នាំ និង មានឈ្មោះថា Andrew Young ។ ដោយឡែក បើយោងតាមសេចក្តីរាយការណ៍ ការកាត់ទោសពី សំណាក់តុលាការ Salisbury Crown Court ទើបតែបានសម្រេចឡើង នាពេលថ្មីៗនេះ នោះទេស្រប ពេលដែលករណី ប្រើអំពើហឹង្សា រហូតដល់ស្លាប់ជីវិតមនុស្ស ខាងលើ បានកើតឡើង តាំងពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ មកម្ល៉េះ នៅតាមបណ្តោយផ្លូវ Charminster តំបន់ Bournemouth ប្រទេស អង់ គ្លេស។

គួររំឭកផងដែរថា ជាមួយនឹងករណីខាងលើនេះសរបញ្ជាក់អោយឃើញថា ការប្រើប្រាស់អំពើហឹង្សា មិនមែនជាជម្រើសមួយដ៏ល្អ ក្នុងការដោះស្រាយ វិវាទ ឬក៏ជម្លោះ នោះទេ តែផ្ទុយទៅវិញ អ្វីដែលជា ដំណោះស្រាយ ដ៏ល្អប្រសើរ នោះគឺ ត្រូវដោះស្រាយ ដោយសន្តិវិធី ។ ខាងក្រោម ជាខ្សែអាថ៍វីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា ទាំងអស់គ្នាណា៎ ៖

 

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ស្កាយ


Tags: Int news Unt news Viral video Breaking news Bournemouth England